Messi និង Suarez តាមស្មើកំណត់ត្រាមួយ ក្រោយស៊ុត​បញ្ចូល​​ទី​ក្នុង​វគ្គ​ជម្រុះ World Cup

//s9.kh1.co/a0/a0b7960b21400ddb2856f8419371a7e7d129e89e.jpg
កីទ្បា

 ១០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Lionel Messi នឹង Luis Suarez គីជាអតីតមិត្តរួមក្រុមកាលលេងនៅ Barcelona តែបច្ចប្បន្ន Suarez បានផ្ទេរ​ទៅកាន់ក្រុម Atlético Madrid ហើយ

កីឡាករ Lionel Messi នឹង Luis Suarez  គីជាអតីតមិត្តរួមក្រុមកាលលេងនៅ Barcelona តែបច្ចប្បន្ន Suarez បានផ្ទេរទៅកាន់ក្រុម Atlético Madrid ហើយ ។ ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះតំបន់ អាមេរិចឡាទីន នាពេលកន្លងមក ពួកគេទាំង ២ នាក់សុទ្ធតែបានជួយក្រុមជម្រើសជាតិរបស់ខ្លួន យកឈ្នះគូ​ប្រកួត​រៀងខ្លួន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Messi Suarez នឹង Ronaldo ប្រេស៊ីល
កីឡាករ Messi Suarez នឹង Ronaldo ប្រេស៊ីល

ក្នុងនោះ Messi បានស៊ុតគ្រាប់បាល់ ១១ ម៉ែត្រ បានជោគជ័យ ជួយឲ្យ អាហ្សង់ទីន យកឈ្នះ អេក្វាឌ័រ ក្នុង​លទ្ធផល ១ ទល់នឹង ០ រីឯ Suarez វិញ ក៏បានស៊ុតគ្រាប់បាល់ ១១ ម៉ែត្រ បានជោគជ័យ ជួយឲ្យ អ៊ុយរូហ្គាយ យកឈ្នះ ឈីលី ក្នុងលទ្ធផល ២ ទល់នឹង ១។  ការរកបានម្នាក់មួយគ្រាប់បែបនេះ ធ្វើឲ្យពួកគេទាំង ២​ នាក់ បានតាម​ស្មើកំណត់ត្រាមួយរបស់វិរៈបុរសប្រេស៊ីលគឺ Ronaldo ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានជាងគេ​សម្រាប់ក្រុម​ជម្រើស​ជាតិក្នុងតំបន់អាមេរិចឡាទីន ។

Messi នឹង Suarez កាលនៅ Barcelona
Messi នឹង Suarez កាលនៅ Barcelona

បច្ចប្បន្នកីឡាករ Messi  Suarez នឹង Ronaldo ប្រេស៊ីល មានគ្រាប់បាល់ស្មើគ្នា ពោលគឺ មាន ៣៩ គ្រាប់ហើយ តែ Messi នឹង Suarez នៅតែមានឪកាសក្នុងការរកគ្រាប់ ដើម្បីបំបែកកំណត់ត្រាមួយនេះ៕

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T