បណ្ឌិត​ Anthony​ ​៖ ​ពល​រដ្ឋ​​​កាន់​តែ​​​ធ្វេស​​​ប្រហែស​ ចំនួន​​​​​អ្នក​​ឆ្លង​​កូវីដ​១៩ កើន​​​​ឡើង​​​ស្ទើរ​គ្រប់​​​រដ្ឋ​​​នៅ​​​អាមេរិក​​​

//s9.kh1.co/08/08dd06d68eedccfd552d8bdc84e5272c856ed48e.jpeg
សង្គម

 ១០-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អាមេរិករកឃើញអ្នកផ្ទុកជំងឺ Covid-19 ចំនួន ៤៥ ០០០ ក្នុងមួយថ្ងៃ។ ចំនួននេះកើនឡើង ៨% បើប្រៀបធៀបទៅ​នឹង​សប្តាហ៍​មុន​ក្នុង​ខែ​មិថុនា

អាមេរិករកឃើញអ្នកផ្ទុកជំងឺ Covid-19 ចំនួន ៤៥ ០០០ ក្នុងមួយថ្ងៃ។ ចំនួននេះកើនឡើង ៨% បើប្រៀបធៀបទៅ​នឹង​សប្តាហ៍មុនក្នុងខែមិថុនា។ ទាំងនេះដោយសារការរឹតបន្តឹង និងការការពាររហាក់ត្រូវបានកាត់បន្ថយជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញព្រមានថា អ្នកជំងឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត​ប្រហែលនឹងមានការកើនឡើង​ហួសការ​រំពឹងទុកនៅក្នុងរដូវរងារនេះ។ ការព្យាករណ៍រួមរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃអាមេរិកចុងក្រោយ​បង្អស់​បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារ Covid-19 របស់សហរដ្ឋអាមេរិកអាចកើនឡើងដល់ ២៣៣​ ០០០ នាក់​នៅចុងខែតុលានេះ។

https://s9.kh1.co/__image/w=650,h=366,q=100/2d/2de6c315a6348743cb25c4c0691ae4572a3f6bc4.jpeg

ការព្យាករណ៍ និងវាតម្លៃរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោនបង្ហាញថា ជនជាតិអាមេរិកជាង ២៩០០ នាក់បាន​ស្លាប់ជារៀងរាល់ថ្ងៃនៅខែមករាកន្លងមកនេះ។ កាលពីដើមសប្តាហ៍នេះលោកបណ្ឌិត Anthony Fauci (American physician and immunologist) បាននិយាយ​ថា លោកមានការព្រួយបារម្ភចំពោះការកើនឡើងនៃអ្នកឆ្លង Covid-19 របស់ប្រទេសនេះ។ គាត់ក៏បានបន្ថែមទៀតថា នៅទីនេះមិនមែនជាកន្លែងដែល​អ្នកត្រូវព្យាយាម​ទប់ទល់​នឹងរោគរាតត្បាតនេះទេ ហើយអ្វីដែលកាន់តែអាក្រក់​នោះ​គឺនៅពេលអាកាសធាតុកាន់តែត្រជាក់អ្វីៗនឹងកាន់តែ​ពិបាក​គ្រប់គ្រង។

https://s9.kh1.co/__image/w=650,h=372,q=100/c2/c2d7d0e62e7910c9066c68240ae60b4847ab8bb2.jpg

មន្រ្តីសុខាភិបាលបាននិយាយថា អ្វីដែលអាចជួយពួកគេកុំអោយឆ្លងពីជំងឺ Covid-19 បាននោះ គឺមានវិធានការ​ការពារ​សុវត្ថិភាពដូចជាការពាក់ម៉ាស់អោយបានត្រឹមត្រូវ និងរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់មួយម៉ែត។បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យJohns Hopkinsបាននិយាយថា ចំនួនអ្នកឆ្លងCovid-19 គឺមានការកើន​ឡើង​គួរឱ្យព្រួយបារម្ភ មានតែរដ្ឋអាឡាបាម៉ា និង ហាវ៉ៃ ប៉ុណ្ណោះដែលមានការធ្លាក់ចុះនៃករណីឆ្លងថ្មីនៃជំងឺ Covid-19 ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

ប៉ុន្តែមន្ទីរពេទ្យនៅទូទាំងប្រទេសមានកើនឡើងអ្នកជំងឺ Covid-19 ដោយមានអ្នកជំងឺជាង ៣៤ ០០០នាក់ ចូល​មន្ទីរពេទ្យ​ជារៀងរាល់ថ្ងៃ៕

https://s9.kh1.co/__image/w=650,h=362,q=100/85/856c29a12afc55e23d580506b680d38b30e7837d.webp
SoPhea
SOPHEA (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T