ផ្លូវការ៖ ការប្រកួតក្រប​ខ័ណ្ឌ AFC Champions League តំបន់​អាស៊ីបូព៌ា​នឹងត្រូវរៀបចំ​ឡើង​នៅ​ទីក្រុង​ដូហា

//s9.kh1.co/59/594a436ac84a26b5473ca2178bbdda208c33b775.jpg
កីទ្បា

 ១០-តុលា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃសុក្រនេះថាការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ AFC Champions League តំបន់បូអាស៊ីបូព៌ានឹងត្រូវធ្វើឡើងនៅទីក្រុងដូហា​ប្រទេសកាតា

គូឡាឡាំពួរ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃសុក្រនេះថាការប្រកួតបាល់ទាត់ដណ្តើម​ពាន​រង្វាន់ AFC Champions League តំបន់បូអាស៊ីបូព៌ានឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា បន្ទាប់ពីមាន​កិច្ចព្រមព្រៀងមួយជាមួយសមាគមបាល់ទាត់កាតា (QFA) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈគ្រប់គ្រងបាល់ទាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួត AFC Champions League តំបន់អាស៊ីបូព៌ានឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៨ ខែវិច្ឆិកាដល់ថ្ងៃទី ១៣ ខែធ្នូបន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃការប្រកួត AFC Champions League តំបន់អាស៊ីខាងលិចនៅប្រទេសកាតា។

  លោក Windsor John 

អគ្គលេខាធិការរបស់ AFC
  លោក Windsor John  អគ្គលេខាធិការរបស់ AFC

អគ្គលេខាធិការរបស់ AFC លោក Windsor John បាននិយាយថាខ្លួនមានអំណរគុណចំពោះការគាំទ្ររបស់ QFA និងកំពុងទន្ទឹងរងចាំការប្រកួតដែលនៅសេសសល់ក្នុងការប្រកួតរបស់ក្លិបឈានមុខគេនៅអាស៊ី។

លោកបានមានប្រសាសន៍បន្ថែមថា៖ “ដូចដែលយើងបានសន្យាជាមួយអ្នកពាក់ព័ន្ធទាំងអស់តាមរយៈការរៀបចំ​ផែនការ​និងការផ្តល់នូវពិធីសារដ៏តឹងរឹង និងមានប្រសិទ្ធភាពបំផុត ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលយើង​នឹងអាចបញ្ចប់ការប្រកួតពានរង្វាន់ AFC Champions League ដោយជោគជ័យទោះបីមានបញ្ហាប្រឈមដ៏ធំធេង​នៅក្នុងឆ្នាំដែលមិនធ្លាប់មាននេះក៏ដោយ” ។

រូបតំណ ាង
រូបតំណ ាង

ការប្រគួតនៃក្របខ័ណ្ឌ AFC Champions League តំបន់អាស៊ីបូព៌ានឹងបន្តពីវគ្គចែកពូលឆ្លងកាត់វគ្គ ១៦ ក្រុមរួចឆ្ពោះទៅវគ្គ ១/៤ និងបន្តរហូតដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។

AFC បាននិយាយផងដែរថាកន្លែងសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដែលគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ខែធ្នូ​នឹងត្រូវបានបញ្ជាក់នៅក្នុងពេលវេលាជាក់លាក់មួយ៕

ទីតាំងដែលនឹងត្រូវប្រកួតដណ្តើមពានរង្វាន់ AFC Champions League តំបន់បូអាស៊ីបូព៌ា
ទីតាំងដែលនឹងត្រូវប្រកួតដណ្តើមពានរង្វាន់ AFC Champions League តំបន់បូអាស៊ីបូព៌ា
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T