មានបញ្ហាអ្វីបណ្តាលឲ្យ ទូច ស្រីល័ក្ខ បង្ហោះរូបភ្ជាប់ជាមួយនឹងសារ មុខសាលាដំបូងរាជធានីភ្នំពេញបែបនេះ?

//s9.kh1.co/81/81467ead5a29b206beaa3b8502a2a9fe26d90c6e.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មានបញ្ហាអ្វីបណ្តាលឲ្យ ទូច ស្រីល័ក្ខ បង្ហោះសារ និងបង្ហោះរូបមុខសាលាដំបូងរាជធានីភ្នំពេញបែបនេះ?

ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ ជាតារាចម្រៀង តារាម៉ូដែល និងជាតារាសម្តែង ដែលតែងតែធ្វើឲ្យទស្សនិកជន សើចសប្បាយរីករាយ ជាមួយនឹងពាក្យសម្តី និងកាយវិការដ៏ក្រម៉ិចក្រមើមគួរឲ្យស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមួយរយៈក្រោយនេះសង្កេតឃើញថា តារាស្រីរូបនេះ តែងតែបង្ហាញពីអារម្មណ៍សោកសៅ និងអារម្មណ៍មិនសប្បាយចិត្តជាច្រើនលើបណ្ដាញសង្គមស្ទើរតែរាល់ថ្ងៃតែម្តង។ ជាក់ស្តែងកាលពីមួយខែមុននេះ អ្នកនាងក៏បានធ្វើការបង្ហោះរឿងក្តីមួយ ជាការឆ្លើយឆ្លងគ្នាជាមួយនឹងអតីតស្វាមីរបស់នាង។

តួយ៉ាង ស្រាប់តែប៉ុន្មានម៉ោងនេះ អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើការបង្ហោះរូបចំនួន ២ សន្លឹកនៅមុខសាលាដំបូងរាជធានី ជាមួយនឹងពាក្យពេចន៍យ៉ាងដូច្នេះថា “រូបខ្ញុំបានមកដល់ហើយ! ហើយយុត្តិធម៌ត្រូវតែមានសំរាប់មនុស្សស្រីរងគ្រោះដូចជារូបខ្ញុំ អ្នកមិនដឹងពីការពិតរបស់ខ្ញុំ អ្នកអាចជេរ អ្នកអាចថា អ្នកអាចចោទ ទាំងរូបខ្ញុំទទួលរង់ការឈឺជាច្រើនឆ្នាំមកនេះ តើខ្ញុំទទួលសំពាធបែបណាខ្លះ ? ប្រឹងញញឹមទាំងទឹកភ្នែក”។

យ៉ាងណាមិញ បន្ទាប់ពីបង្ហោះរូបទាំងនោះរួច សង្កេតឃើញថាមានមហាជន និងអ្នកគាំទ្រនាងជាច្រើនបានខមិនពាក្យលើកទឹកចិត្ត និងឲ្យអ្នកនាងរឹងមាំឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ
អ្នកនាង ទូច ស្រីល័ក្ខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ
អ្នកនាងទូច ស្រីល័ក្ខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ
អ្នកនាងទូច ស្រីល័ក្ខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ
ទូច ស្រីល័ក្ខ
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T