មិនសរសើរមិនបាន! ហង្សមាសចេញ MV បទប្រពៃណីស្វាគមន៍បុណ្យកឋិន មើលឡើងភ្លឹក! (មានវីដេអូ)

//s9.kh1.co/32/327317091a8554c06f05df009a0585cec95dc996.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មើលភ្លឹករំភើបអារម្មណ៍តែម្តង នៅពេលដែលបានឃើញកំពូលតារាចម្រៀងប្រចាំប្រទេសប្រុសស្រីទាំងពីរគឺ លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា។

ភ្នំពេញ៖ មើលភ្លឹករំភើបអារម្មណ៍តែម្តង នៅពេលដែលបានឃើញកំពូលតារាចម្រៀងប្រចាំប្រទេសប្រុសស្រីទាំងពីរគឺ លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា រាំរបាំនៅក្នុងឈុត MV ថ្មីមួយដែលទើបនឹងចេញថ្មីៗព្រឹកមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»

បទចម្រៀងដែលមានចំណងជើងថា «បុណ្យកឋិនទាន» តម្រូវទៅតាមរដូវកាលនៃបុណ្យកឋិនទាន កំពុងមកដល់ កំពូលតារាចម្រៀងរបស់យើងទាំងពីរបានចេញឈុតពិសេសជាកាដូសម្រាប់អ្នកគាំទ្រ គឺបានរាំរបាំប្រពៃណីខ្មែរមួយប្រភេទនៅក្នុង MV ថ្មីរបស់អ្នកទាំងពីរតែម្តង។ ទាក់ភ្នែកខ្លាំងណាស់ គ្រាន់តែមើលហើយរំភើបចិត្តតែម្តងចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ សមគ្រប់យ៉ាងជាប្រពៃណីខ្មែរក្នុងវីដេអូបទចម្រៀងមួយបទនេះ។

របាំជាច្រើនប្រភេទត្រូវបានត្របាញ់រួមបញ្ចូលនៅក្នុង MV មួយបទនេះ ជាការលើកស្ទួយរបាំខ្មែរដ៏ល្អដែលគួរយកគំរូតាម។ រូបបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ការរៀបចំរចនាយ៉ាងល្អឯង គ្រប់យ៉ាងគឺទាក់អារម្មណ៍ ឆក់យកបេះដូងអ្នកទស្សនា មិនតែប៉ុណ្ណោះគឺទស្សនាហើយមានអារម្មណ៍ជ្រះថ្លាចង់ធ្វើបុណ្យតែម្តង។ 

របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
របាំប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»

ហើយរូបភាពបែបនេះហើយដែលអ្នកគាំទ្រតែងតែចង់ឃើញពីតារាចម្រៀងលំដាប់លេខ១ ដូចជាអ្នកទាំងពីរ ទោះសម័យកាលផ្លាស់ប្តូរជឿនលឿនយ៉ាងណា ក៏មិនចោលបទបុរាណដែលជាវប្បធម៌ សិល្បៈតំណាងជាតិខ្មែរទាំងមូលរបស់យើងដែរ។

ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»

គួរបញ្ជាក់ផងដែរថា តាមការសង្កេតតាំងពីដើមមក គឺមានតែផលិតកម្មរស្មីហង្សមាសតែមួយគត់ ដែលអាចផលិតបទចម្រៀងបែបប្រពៃណីត្រូវចំក្បួនខ្នាត និងមានគុណភាពល្អវិសេសវិសាលបែបនេះហើយពិតជាគួរឲ្យស្ញើចសរសើរផងដែរ ដែលផលិតកម្មមួយនេះតែងតែប្រកាន់ខ្ជាប់នូវការ ផលិតបទចម្រៀងបែបប្រពៃណីខ្មែរយើងទៅតាមរៀងរាល់ពិធីបុណ្យជាតិធំៗមិនដែលរំលងឡើយ។

ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»
ឈុតប្រពៃណីនៅក្នុងបទ «បុណ្យកឋិនទាន»

តោះចង់ដឹងច្បាស់ថា តើការរៀបចំទម្រង់ជាបែបប្រពៃណីនៅក្នុង MV បទ «បុណ្យកឋិនទាន» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា ស្រស់ស្អាត និងគួរឱ្យចង់ទស្សនាខ្លាំងយ៉ាងណានោះមកតាមដានទាំងអស់គ្នា៖

វីដេអូ
ឱក សុគន្ធកញ្ញាខេមរៈ​ សិរីមន្ត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T