ដរាបណា Zayn នៅតែព្រងើយជាមួយអតីតមិត្តរួមក្រុម One Direction ប្រជាប្រិយភាពនៅតែធ្លាក់ចុះ

//s9.kh1.co/a8/a8a03a4fff90d6fb8ed7437c5c7cd7db22b537af.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Zayn Malik​ នៅតែបន្តការបាត់បង់អ្នកគាំទ្រនៅក្នុង Twitter ដដែល ស្របពេលដែលរូបគេចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយនឹង អតីតមិត្តរួមក្រុមនៅក្នុង One Direction។

បរទេស៖ មិននឹកស្មានថា មានរឿងនេះកើតឡើងសោះថា​ ហ្វេនជាច្រើនបាននាំគ្នាបន្តការបែរខ្នងដោយ Unfollow ដាក់អតីតសមាជិក Zayn Malik ដដែល ក្រោយពីខឹងនឹងតារាប្រុសរូបនេះ បានសម្តែងភាពព្រងើយកន្តើយជាមួយអតីតមិត្តរួមក្រុម ដែលរួមរស់ក្រោមទ្រនំជាមួយគ្នារហូតដល់១០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងឆ្នាំ២០១៥ នៅពេលដែល តារាមួយដួងនេះ សម្រេចចិត្តចាកចេញពីក្រុម ដោយក្លាយជាសុីញ៉េកុងត្រាជាមួយនឹងស្ទូឌីយោ RCA Record ដែលធ្វើឲ្យសមាជិក ដែលនៅសេសសល់ក្នុងក្រុម រួមទាំងអ្នកគាំទ្រមានការស្រឡាំងកាំងនិយាយអ្វីលែងចេញ។

ប៉ុន្មានឆ្នាំក្រោយមក ហ្វេនជាច្រើនបានទទូចអង្វរឲ្យ ម្ចាស់បទ «Dusk Till Dawn» ត្រឡប់ទៅចូលរួមជាមួយក្រុមចាស់ដែលរូបគេធ្លាប់នៅ វិញទៅ ប៉ុន្តែចម្លើយយ៉ាងខ្លីនោះគឺ រូបគេអះអាងថាដាច់ខាតមិនត្រឡប់ទៅវិញនោះទេ ទោះបីជាមានឱកាសក៏ដោយ ជាពិសេសគឺរូបគេសង្កត់ចម្លើយត្រង់នេះថា ខ្លួនគ្មានមិត្តភក្តិនោះទេ កាលពីនៅជាសមាជិកម្នាក់នៅក្នុងក្រុមមួយនេះនោះ ហើយអ្វីដែលធ្វើហ្វេនកាន់តែខឹងខ្លាំងនោះគឺគម្រប់ខួប១០ឆ្នាំរបស់ One Direction គឺគេសង្កេតឃើញថា តារាមួយដួងនេះ មិនមានពាក្យជូនពរឬ ក៏និយាយអ្វីមួយម៉ាត់ទៅកាន់ក្រុមដែលរូបគេធ្លាប់ជ្រកកោនទាល់តែសោះ  ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាបន្តការ Unfollow គណនីបណ្តាញសង្គម Twitter របស់ Zayn Malik ចោលដដែលតែម្តង។

យ៉ាងណាមិញ ឃើញថា Zayn Malik គឺមានចេតនាចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមចាស់របស់ខ្លួនតែម្តង ដោយតារារូបនេះមិនបាននិយាយអ្វីទាក់ទងនឹង អតីតសមាជិកណាមួយឬ ក៏ពេលវេលាណាមួយនឹងក្រុមផងដែរ ដែលជាហេតុធ្វើឲ្យ រូបគេត្រូវបាត់បងអ្នកគាំទ្រមួយចំនួន ដោយពួកគេគិតថា តារាប្រុសរូបនេះមិនសម្តែងការគោរពទៅកាន់ក្រុម​ One Direction

សូមចូលមើលរូបភាពខាងក្រោម៖

 Zayn Malik 
 Zayn Malik 
 Zayn Malik 
 Zayn Malik 
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
One Direction កាលពីនៅជាក្រុមតែមួយ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T