ចិត្ដបានណាស់! បុរសម្នាក់បើកឲ្យសុនខ៣០០ក្បាលចូលនៅផ្ទះជាមួយហ្រ្វីៗ ដើម្បីការពារពួកវាពីខ្យល់ព្យុះ

//s9.kh1.co/ec/ec656592790ffbfd610f744f9f503958770bd0fd.jpg
សង្គម

 ០៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់បានផ្ដល់ជម្រកដល់សុនខចំនួន៣០០ក្បាល និងសត្វមួយចំនួនទៀត បានចូលស្នាក់នៅក្នុងផ្ទះជាមួយគាត់ ដើម្បីការពារពួកវាពីព្យុះ Delta ដែលកើតមានកាលពីយប់ថ្ងៃអង្គារ និងថ្ងៃពុធដើមសប្ដាហ៍នេះ

មុិកសុិក៖ បុរសម្នាក់បានផ្ដល់ជម្រកដល់សុនខចំនួន៣០០ក្បាល និងសត្វមួយចំនួនទៀត បានចូលស្នាក់នៅក្នុងផ្ទះជាមួយគាត់ ស្ថិតក្នុងទីក្រុង Puerto Morelos រដ្ឋ Quintana Roo ដើម្បីការពារពួកវាពីព្យុះ Delta ដែលកើតមានកាលពីយប់ថ្ងៃអង្គារ និងថ្ងៃពុធដើមសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ricardo Pimentel Cordero គឺជាស្ថាបនិកនៃជម្រកសត្វ Tierra de Animales  បានរៀបរាប់ពីរបៀបដែលលោក ត្រៀមខ្លួនសម្រាប់ព្យុះ ដោយសរសេរនៅលើបណ្ដាញសង្គមថា៖

យើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រឈមមុខនឹងខ្យល់ព្យុះ ដោយការរៀបចំទុកដាក់របស់ណាដែលសំខាន់ៗ បិទទ្វារនិងបង្អួច និងបញ្ជូលថ្មពិលទុកប្រើប្រាស់ជាដើម។ អ្វីដែលសំខាន់ជាងនេះ យើងនឹងប្រមូលសុខនមកជ្រកក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពរបស់ពួកវា។ យើងដឹងថាវានឹងជុះលាមកពេញផ្ទះ ប៉ុន្ដែតើអ្នកអាចធ្វើអ្វីបាន?

  លោក Ricardo

លោកបាននិយាយទៀតថា៖

ប្រសិនបើខ្ញុំរស់នៅតែម្នាក់ឯង ឬ ជាមួយសុនខត្រឹមតែ១០ឬ២០ក្បាលនោះ ខ្ញុំមិនមានបញ្ហាច្រើនទេ។ តែនេះខ្ញុំមានរហូតដល់ទៅ៣០០ក្បាល អីចឹងហើយខ្ញុំគ្មានចំណីគ្រប់គ្រាន់សម្រាប់ពួកវាទេ។ ដូច្នេះ បើអាច សូមអ្នកទាំងអស់គ្នាជួយផង។

  លោក Ricardo

តាមរយៈសកម្មភាពរបស់លោក Ricardo បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកពេញចិត្ដយ៉ាងខ្លាំង ហើយពួកគេស្ទើរមិនជឿថាមានមនុស្សចិត្ដល្អដូចលោកឡើយ។ ទន្ទឹមនឹងនោះ ពួកគេក៏បានជួយជាថវិកា សម្រាប់ចំណាយលើថ្លៃចំណី និងជួយជួសជុលការខូចខាតក្នុងផ្ទះរបស់លោកផងដែរ។ តួយ៉ាង ស្ដ្រីម្នាក់បានបញ្ចេញមតិដោយលើកឡើងថា៖

ធនធានសេដ្ឋកិច្ចរបស់ខ្ញុំមានកំណត់ ដូច្នេះខ្ញុំបរិច្ចាគតែ២០០ដុល្លារអាមេរិកសិនប៉ុណ្ណោះ ប៉ុន្ដែក្ដីស្រលាញ់របស់ខ្ញុំធំណាស់ចំពោះពួកវា។ ខ្ញុំនឹងបន្ដបរិច្ចាគជារៀងរាល់សប្ដាហ៍ ប្រសិនមានលទ្ធិភាព៕

សម្ដីអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក

សូមទស្សនារូបភាពខាងក្រោម៖

សុនខនៅក្នុងផ្ទះរបស់លោក Ricardo
សុនខនៅក្នុងផ្ទះរបស់លោក Ricardo
សុនខនៅក្នុងផ្ទះរបស់លោក Ricardo
សុនខនៅក្នុងផ្ទះរបស់លោក Ricardo
សុនខនៅក្នុងផ្ទះរបស់លោក Ricardo
សុនខនៅក្នុងផ្ទះរបស់លោក Ricardo
សុនខនៅក្នុងផ្ទះរបស់លោក Ricardo
សុនខនៅក្នុងផ្ទះរបស់លោក Ricardo
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T