កូនក្រមុំអ្នកណា ស្អាតម៉្លេះ! មើលចុះ Seohyun ស្លៀកឈុតកូនក្រមុំស្រស់ស្អាតដល់ហើយ

//s9.kh1.co/9f/9f4b715382e1bedfef0a06d4a3398d4df5e87b38.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង Seohyun តាំងពីប្រឡូកក្នុងវិស័យសិល្បៈចម្រៀង Kpop មក អ្នកណាៗក៏គេដឹងថា សម្រស់របស់នាងស្រស់ស្អាតខ្លាំងមិនធម្មតា មិនចាញ់សមាជិកដទៃក្នុងក្រុមឡើយ។

កូរ៉េខាងត្បូង ៖ អាចនិយាយបានថា សមាជិកម្នាក់នៅក្នុងក្រុមចម្រៀងស្រី ដ៏មានប្រជាប្រិយភាព Girls Generation (SNSD) កញ្ញា Seohyun នាងគឺជាតារាស្រីមួយរូប ដែលមានសមត្ថភាព និងទេពកោសល្យផ្នែក សិល្បៈច្រើន ដែលនាងស្ទើរតែអាចបត់បែនបានយ៉ាងស្ទាត់ជំនាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកមើលអំពីរូបសម្ផស្សរបស់ តារាចម្រៀងស្រីវ័យ ៣០ឆ្នាំរូបនេះវិញ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ពេញមួយតួខ្លួនរបស់ Seohyun នៅតែស្អាតគួរជាទីចាប់អារម្មណ៍ដដែល ពិសេសទោះវ័យកាន់តែជ្រេ តែសម្រស់វិញ នៅតែក្មេងជាងវ័យ មិនចាស់ទៅតាមអាយុនោះឡើយ។

ពិសេសថ្មីៗនេះ នាងក៏ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម ដោយបង្ហាញពីសម្រស់ដ៏ស្រស់សោភារបស់ខ្លួនជាថ្មី ជាមួយទឹកមុខញញឹមញញែម ហាក់កំពុងរីករាយនឹងការស្លៀកឈុតកូនក្រមុំ ពណ៌ទឹកដោះគោវែងអូសដី ព្រមទាំងមានបាច់ផ្កាកាន់ជាប់នឹងដៃ មើលទៅ Seohyun ពិតជាស្រស់ស្អាតខ្លាំងមែនទែន។ ហើយតាមរយៈរូបភាពទាំងនោះ នៅពេលដែល អ្នកនិយមលេងអ៉ីនធើណែតជាច្រើន បានឃើញហើយ ពួកគេពិតជាពេញចិត្ត និងសរសើរ Seohyun មិនដាច់ពីមាត់ផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

Seohyun
Seohyun
Seohyun
Seohyun
រូបថ្មីរបស់ Seohyun
រូបថ្មីរបស់ Seohyun
រូបថ្មីរបស់ Seohyun
រូបថ្មីរបស់ Seohyun
រូបថ្មីរបស់ Seohyun
រូបថ្មីរបស់ Seohyun
រូបថ្មីរបស់ Seohyun
រូបថ្មីរបស់ Seohyun
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T