អតីតស្វាមី Yang Mi សង្ស័យចង់អូសក្រឡាសុំត្រូវគ្នាវិញ ប្រើប្រាស់ហេតុផលថា...

//s9.kh1.co/ba/ba68b95474e80b74e1505c1d4e3e336bed858492.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Hawick Lau និង Yang mi ត្រូវបានគេនិយាយថាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ចំពោះរឿងរ៉ាវដែលឲ្យកូនស្រីខ្លួន បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍។

ចិន៖ គេហទំព័រ១៦៣ បានរាយការណ៍ថា តារាសម្តែងដ៏ល្បីលោក Hawick Lau ចង់អោយកូនស្រី របស់លោក ចូលរួមក្នុង កម្មវិធីជីវិតពិតមួយ នៅលើកញ្ចាក់ទូរទស្សនិ៍ ដែលគេលើកឡើ់ង ពីប្រធានបទឪពុក និងកូន ប៉ុន្តែ អតីតភរិយាខ្លួន តារាសម្តែងស្រី នាង Yang Mi បានប្រឆាំងដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីរូបនេះ ជឿជាក់ថាកូនស្រីរបស់នាង គួរតែត្រូវបានរក្សាភាពឯកជនមួយ ដែលមិនរំខានដល់ជីវិតរបស់គេ ដោយត្រូវប្រាសចាកឲ្យឆ្ញាយ ពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន។

ជាក់ស្តែង យោងតាមប្រភពព័ត៌មាន QQ បានរាយការណ៍មកថា តារាសម្តែងរូបនេះ មានការព្រួយបារម្ភថាការយកចិត្តទុកដាក់ខ្លាំងពេកពីមតិសាធារណៈ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូនស្រី របស់នាង ព្រោះតែហេតុផលនេះនៅពេលដែលបង្ហាញខ្លួន នៅលើសាធារណៈ តារាស្រីរូបនេះ តែងតែប្រើដៃនិងអាវដើម្បីបិទបាំងមុខ កូនស្រី ដើម្បីចៀសវាងពីកាមេរ៉ា ក៏ដូចជាមនុស្សជុំវិញខ្លួនផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានរឿងនេះបានកើតឡើង ដែលបានសារព័ត៌មាន ចុះផ្សាយព្រោតព្រាត មានពាក្យចចាមអារ៉ាម តារាសម្តែងប្រុសមួយនេះ ចង់មានគំនិត ចង់ផ្សះផ្សាជាមួយ អតីតភរិយាខ្លួន ដែលយកហេតុផលនេះ ដើម្បីឡើងកម្មវីធីជាមួយកូនស្រីរបស់អ្នកទាំងពីរ ទោះជាយ៉ាងណា នេះក្រោមការសន្មត់របស់ មតិរបស់ទស្សនិកជនតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត មុនពេលមានពាក្យចចាមអារ៉ាម អំពីជម្លោះរវាងប្ដីប្រពន្ធ និងភាពតានតឹង តារាសម្តែងប្រុសរូបបានចេញមុខបដិសេធភ្លាមៗតែម្តង ដែលលោកបានចែករំលែកជាមួយសារព័ត៌មានថា មិនដែលមានបំណងយកកូនបង្ហាញមុខលើកញ្ចាក់ទូរទស្សនិ៍ជាសាធារណៈនោះទេ គ្រាន់តែចង់អោយកូនសប្បាយចិត្តតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម​៖

Hawick Lau និង​ Yang Mi
Hawick Lau និង​ Yang Mi
Hawick Lau និង​ Yang Mi
Hawick Lau និង​ Yang Mi
Hawick Lau និង​ Yang Mi
Hawick Lau និង​ Yang Mi
Hawick Lau និង​ កូនស្រី
Hawick Lau និង​ កូនស្រី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T