ហ្វេនសង្ស័យ ទូច ស្រីល័ក្ខ កំពុងដោះស្រាយរឿងលែងលះស្វាមី ក្រោយបង្ហោះរូប និងសារបែបនេះ

//s9.kh1.co/42/428383b22406a806dd1c83188e8469b67caaad7f.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយតារាស្រីអ្នកនាង ទូច ស្រីល័ក្ខ និងស្វាមីបានរស់នៅបែកផ្ទះគ្នាអស់ជាច្រើនខែមកនេះ មុននេះបន្តិច នាងបានថតរូបបង្ហោះនៅមុខសាលាដំបូងរាជធានីភ្នំពេញ ធ្វើឲ្យហ្វេនសង្ស័យកំពុងដោះស្រាយរឿងលែងលះស្វាមី។

ភ្នំពេញ៖ អាចនិយាយបានថា មួយរយៈមុននេះ ជីវិតប្ដីប្រពន្ធរបស់តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ កំពុងប្រះឆា និងបានរស់នៅបែកគ្នា ហើយតារារូបនេះ ក៏មិនបានបង្ហើបពីមូលហេតុឡើយ។ ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ គេសង្កេតឃើញនាង និងស្វាមី បានបង្ហោះសារឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមថែមទៀតផង ។ បើគិតពីរយៈពេល តារាស្រីរូបនេះ បានរស់នៅបែកគ្នានឹងស្វាមីអស់រយៈពេលជាច្រើនខែមកហើយ បើទោះបីមិនទាន់បានលែងលះគ្នាដាច់ស្រេចក៏ពិតមែន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប៉ុន្មានម៉ោងមុននេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ អមនឹងសារប្លែកមួយ ដែលធ្វើឲ្យហ្វេនសង្ស័យថា តារាស្រីរូបនេះកំពុងធ្វើការជម្រះក្ដី និងដាក់ពាក្យបណ្ដឹងលែងលះស្វាមីទៅតាមផ្លូវច្បាប់ផងដែរ។ ដោយសារមួយនោះ នាងបាននិយាយយ៉ាងដូច្នេះថា៖ 

រូបខ្ញុំបានមកដល់ហេីយ ហេីយយុត្តិធម៌ត្រូវតែមានសម្រាប់មនុស្សស្រីរងគ្រេាះដូចជារូបខ្ញុំ អ្នកមិនដឹងពីការពិតរបស់ខ្ញុំ អ្នកអាចជេរ អ្នកអាចថា អ្នកអាចចេាទ ទាំងរូបខ្ញុំទទួលរងការឈឺជាច្រេីនឆ្នាំមកនេះ តេីខ្ញុំទទួលសម្ពាធបែបណាខ្លះ ? ប្រឹងញញឹមទាំងទឹកភ្នែក។

សម្ដីអ្នកនាង ទូច ស្រីល័ក្ខ 

គួរបញ្ជាក់ផងដែរថា ចំណងស្នេហាប្ដីប្រពន្ធរបស់អ្នកនាង ទូច ស្រីល័ក្ខ មានភាពមិនត្រូវរ៉ូវគ្នា អស់ជាច្រើនឆ្នាំមកហើយ តែទើបនឹងសម្រេចចិត្តរស់នៅបែកគ្នាប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ បើតាមការបង្ហោះសាររៀបរាប់របស់តារាស្រីរូបនេះនៅលើបណ្ដាញសង្គមកន្លងមក ក្នុងនោះដែរ នាងក៏កំពុងចិញ្ចឹម និងមើលថែកូនប្រុសតែម្នាក់ឯងផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
  អ្នកនាង ទូច ស្រីល័ក្ខ
រូបភាព និងសារ អ្នកនាង ទូច ស្រីល័ក្ខ ទើបបង្ហោះ
រូបភាព និងសារ អ្នកនាង ទូច ស្រីល័ក្ខ ទើបបង្ហោះ
ទូច ស្រីល័ក្ខ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T