យុវជន​​ថៃ​​មួយក្រុមបង្កើត​កម្មវិធីលើ​ប្រធាន​​បទ «សុវត្ថិភាព​សម្រាប់​អ្នក​ប្រយុទ្ធ ​Muay ​Thai ​វ័យ​ក្មេង​»

//s9.kh1.co/be/be20e659088ecf47d330ebfbc5ec85af285e3e87.jpg
កីទ្បា

 ១០-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សិក្ខាសាលាមួយដែលផ្តោតលើសុវត្ថិភាពរបស់យុវជនក្នុងការប្រគួត Muay Thai បានធ្វើឡើងនៅឯក្លឹបហាត់ប្រាណ Khongsitta នាទីក្រុងបាងកក

ថៃ៖ ក្រុមការងារនៅកម្មវិធី WBC Muay Thai Youth Cares ដែលដឹកនាំដោយប្រធានស្រី Jade Bhakdibhumi បានធ្វើសិក្ខាសាលាមួយដែលផ្តោតលើសុវត្ថិភាពរបស់យុវជនក្នុងការប្រកួត Muay Thai ដែលធ្វើឡើង​នៅឯក្លឹបហាត់ប្រាណ Khongsitta ទីក្រុងបាងកកកាលពីចុងសប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិក្ខាសាលានេះបានផ្តល់ឱ្យអ្នកហាត់កីឡា Muay Thai វ័យក្មេងនូវឱកាសមួយដើម្បីយល់ថាពួកគេអាចរងរបួស​ប្រសិនបើពួកគេមិនប្រើឧបករណ៍ការពារដូចជាទ្រនាប់ការពារក្បាល ស្មងជើង និងទ្រនាប់កែង។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយលោក Matthew Deane ដែលជាម្ចាស់ក្លឹបហាត់ប្រាណ Khongsitta និងជាឯកអគ្គរដ្ឋទូតសម្រាប់កម្មវិធី WBC Muay Thai Youth Cares ផងដែរ។

អ្នកចូលរួមក្នុងសិក្ខាសាលា
អ្នកចូលរួមក្នុងសិក្ខាសាលា

តារា Muay Thai ដ៏ល្បីល្បាញគឺកីឡាការនី ViVi MuayDed789 និង Nongkampan ក្នុងចំណោមអ្នកដទៃ​ទៀតបានរួមគ្នាធ្វើសិក្ខាសាលានេះ។

កីឡាករ Yodwicha Banchamek ម្ចាស់ជើងឯកទម្ងន់ធ្ងន់-ទម្ងន់មធ្យមពិភពលោកគឺជាភ្ញៀវពិសេសផងដែរ។

ម្ចាស់ជើងឯករូបនេះបានបង្រៀនបច្ចេកទេសដល់អ្នកចូលរួម និងត្រួតពិនិត្យការហ្វឹកហាត់ការ​ប្រយុទ្ធរវាងអ្នក​ប្រយុទ្ធវ័យក្មេង។

វាគ្មិនសំខាន់ៗគឺលោកវេជ្ជបណ្ឌិត Sitha Phongphibool ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្តរបស់ WBC Muay Thai ។

  កីឡាករ Yodwicha Banchamek ចូលរួមក្នុងសិក្ខាសាលា
  កីឡាករ Yodwicha Banchamek ចូលរួមក្នុងសិក្ខាសាលា

លោកវេជ្ជបណ្ឌិត Sitha បានថ្លែងសុន្ទរកថាស៊ីជម្រៅអំពីហានិភ័យនៃការមិនពាក់ឧបករណ៍ការពារ​នៅពេលចូលរួម​ក្នុងកីឡាប្រយុទ្ធនៅវ័យក្មេង។ លោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការពាក់ឧបករណ៍ការពារក្នុង​កំឡុងពេលហ្វឹក​ហាត់ផងដែរ។

គួររំលឹកផងដែរថា សិក្ខាសាលានេះបានធ្វើឱ្យអ្នកចូលរួមយល់ដឹងអំពីការរងរបួសធ្ងន់ធ្ងរដែលពួកគេអាច​នឹងប្រឈម​ប្រសិនបើពួកគេធ្វើការប្រយុទ្ធ ឬហ្វឹកហាត់ដោយមិនប្រើប្រាស់ឧបករណ៍ការពារត្រឹមត្រូវ។

ទិដ្ឋភាពក្នុងសិក្ខាសាលា
ទិដ្ឋភាពក្នុងសិក្ខាសាលា
អ្នកនាង Jade Bhakdibhumi ប្រធានដឹកនាំកម្មវិធី WBC Muay Thai Youth Cares
អ្នកនាង Jade Bhakdibhumi ប្រធានដឹកនាំកម្មវិធី WBC Muay Thai Youth Cares
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T