ជាតារាល្បីមិនស្រួល រឿងបាំងឆ័ត្រសោះJu Jingyi ត្រូវគេជេរចាស់ដៃ

//s9.kh1.co/65/653454779a4f557efb5d0d199ca5b3031143987c.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែមានជំនួយការ ចាំបាំងឆ័ត្រឲ្យជាច្រើននាក់សោះ តារាស្រីវ័យក្មេង Ju Jingyi បែរជាត្រូវអ្នកលេងបណ្ដាញសង្គមជាច្រើន ធ្វើការរិះគន់ថា នាងតាំងខ្លួនជាតារាល្បី ទៅវិញ

ចិន៖ បន្ទាប់ឈានចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ តារាសម្ដែងស្រីវ័័យក្មេង Ju Jingyi ក៏ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាពនៅក្នុងការងារសិល្បៈ ជាពិសេស នាងថែមទាំងមានរូបសម្រស់ស្រស់សោភាគួរជាទីចាប់អារម្មណ៍ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងពេលដែលមានការគាំទ្រជាច្រើនពីហ្វេនៗក៏ដោយ  តែ ថ្មីៗនេះ Ju Jingyi ស្រាប់តែត្រូវបានអ្នកលេងបណ្ដាញសង្គមមួយចំនួន បញ្ចេញមតិរិះគន់ចំពោះនាង ទៅលើអាកប្បកិរិយា នៅក្នុងឈុតក្រោយឆាកនៃខ្សែភាពយន្តថ្មីដែលនាងកំពុងតែសម្ដែង ដោយនៅក្នុងអំឡុងពេលដើរចូលក្នុងឡាន និងជួបអ្នកគាំទ្រ តែនាងបែរជាមានជំនួយការ បាំងឆ័ត្រឲ្យដល់ទៅ ៣  ៤ នាក់ ដែលបានបាំងឆ័ត្រខ្មៅ ដើម្បីបិទបាំងមុខមាត់របស់ខ្លួន សូម្បីតែសម្លៀកបំពាក់។

ម៉្យាងវិញទៀត នៅលើបណ្តាញសង្គម ត្រូវបានគេនិយាយរិះគន់យ៉ាងខ្លាំងថា  នាងធ្វើដូចខ្លួនឯង គឺជាតារាល្បីខ្លាំង ហើយថែមទាំងមានបញ្ហារហូត ជាពិសេស ក៏បានបង្ហាញពីចម្ងល់ថា ហេតុអ្វីនាងត្រូវមានអ្នកជំនួយការចាំបាំងឆ័ត្រឲ្យបែបនេះ។  

តែទោះយ៉ាងណាការរិះគន់នេះ ក៏នៅតែមានបណ្ដាអ្នកគាំទ្រជាច្រើនទៀត បានចូលមកនិយាយដើម្បីការពារអាយដលរបស់ខ្លួន ពីមូលហេតុដែលនាងធ្វើបែបនេះ ព្រោះ មិនចង់ឲ្យមានរឿងកើតឡើងទេ ក្នុងពេលដែលនាងគិតថា ចង់រក្សាភាពសម្ងាត់ ទៅតាមតម្រូវការរបស់ភាពយន្ត៕

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
រូបភាពដែល Ju Jingyi ត្រូវគេរិះគន់ 
រូបភាពដែល Ju Jingyi ត្រូវគេរិះគន់ 
រូបភាពដែល Ju Jingyi ត្រូវគេរិះគន់ 
រូបភាពដែល Ju Jingyi ត្រូវគេរិះគន់ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T