ដល់ពេលហើយ! ផ្លាស់ប្តូររបៀបដែលលោកអ្នកធ្លាប់ប្រើស្មាតហ្វូន ជាមួយនឹងស្តេចកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2!

//s9.kh1.co/01/0194a6ace1c81824050d592d265cc333c697c14a.jpg
បច្ចេកវិទ្យា

 ០៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Samsung Galaxy Z Fold 2 ជាកំពូលស្មាតហ្វូនអេក្រង់បត់ដែលផ្តល់បទពិសោធន៍អស្ចារ្យលើសពីស្មាតហ្វូនដែលលោកអ្នកធ្លាប់ប្រើ…!

ភ្នំពេញ៖ សម័យបច្ចេកវិទ្យា AI អ្វីគ្រប់យ៉ាង គឺត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃ ភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយភាពអស្ចារ្យដែលនឹកស្មានមិនដល់ ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាមតម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួលជាទីបំផុត។ ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់បើកទំហំ 6.2” Super AMOLED ក៏បាន ចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6” ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិលល្អឥតខ្ចោះ 120Hz ទៀត ក៏បាន និយាយពីថាឡូយកប់ខ្លាំងណាស់។

នេះជាបទពិសោធន៍ថ្មីដែលសឹងតែមិនអាចបរិយាយឱ្យត្រូវថាវាអស្ចារ្យលើសពីក្តីស្រមៃខ្លាំង! ចង់ដឹង សាកប្រើមើលខ្លួនឯងផ្ទាល់ទៅ។

ហើយពេលនេះស្មាតហ្វូន ដែលកំពុងផ្លាស់ប្តូរការគិត ផ្លាស់ប្តូរបច្ចេកវិទ្យានាពេលអនាគត សម្រេចក្តីស្រមៃ ឆ្លុះបញ្ចំងពីភាពលេចធ្លោទាក់ទាញបំផុត និងល្អលើសពីភាពសាមញ្ញថ្មី (Beyond the New Normal) ក្នុងឆ្នាំ២០២០ នេះ គឺ Samsung Galaxy Z Fold 2 ជាមួយនឹង Samsung Galaxy Z Fold 2 លោកអ្នកពិតជាទទួលបានបទពិសោធន៍ថ្មីប្លែក អស្ចារ្យ នៃ Samsung Galaxy Z Fold 2 គឺជាកំពូលស្មាតហ្វូនអេក្រង់បត់បែនបានគ្រប់កាលៈទេសៈ និងត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់លោកអ្នក ដែលចង់បាននូវអារម្មណ៍អស្ចារ្យលើសពីស្មាតហ្វូនធម្មតា សម្រាប់លោកអ្នកដែលចង់បានសេរីភាពនៃការថតរូប ភាពបត់បែនល្អឥតខ្ចោះសម្រាប់ការកម្សាន្ត និងការជម្រុញដល់ភាពជោគជ័យក្នុងការងារប្រចាំថ្ងៃ។

Samsung Galaxy Z Fold 2
Samsung Galaxy Z Fold 2

Samsung Galaxy Z Fold 2 ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងគេបំផុតដែលឆ្លុះបញ្ចាំងពីឧត្តមភាព និងភាពលេចធ្លោដ៏ស៊ីវីល័យបំផុតក្នុងសករាជថ្មីប្រចាំឆ្នាំ ២០២០ នេះ។

ខាងក្រោមនេះ គឺជាសមត្ថភាព និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ដែលធ្វើការផ្លាស់ប្តូរបទពិសោធន៍ថ្មីនៃពិភពស្មាតហ្វូនក្នុងឆ្នាំថ្មី ២០២០ នេះ៖
- អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED
- អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
- ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
- ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB
- កាមេរ៉ាមុខ (Cover camera) ៖ 10 MP
- កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
- កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
- ថាមពលថ្ម៖ 4500 mAh
- ពណ៌៖ Mystic Bronze និង Mystic Black
- តម្លៃ៖ $1,999

* រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)
- ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍

នៅចាំអីទៀត? តោះ ចាប់ផ្តើមទទួលយកបទពិសោធន៍ថ្មីលើរបកគំហើយថ្មីនៃភាពអស្ចារ្យសាមញ្ញថ្មីដ៏វៃឆ្លាតគ្មានអី្វប្រៀបសម្រាប់ឆ្នាំថ្មីជាមួយស្មាតហ្វូនអេក្រង់បត់ថ្មីឆ្នាំ២០២០ Samsung Galaxy Z Fold 2

Samsung Galaxy Z Fold 2
Samsung Galaxy Z Fold 2

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T