ដំរី​​មួយ​​ក្បាល ​​ដែល​​ថៃ​​ប្រគល់​​ជូន​​ជប៉ុន​ជា​​អំណោយ​​ឯក​​អគ្គរដ្ឋ​ទូត​សុ​ឆន្ទៈ បាន​ស្លាប់​​ដោយ​សារ​​ជំងឺ​របេង​

//s9.kh1.co/d6/d69417b2b1ae03b80445e06b7f84fd06aa905f79.jpg
សង្គម

 ១០-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដំរីឈ្មោលមួយក្បាល ដែលប្រទេសថៃប្រគល់ជូន​ប្រទេសជប៉ុនជាអំណោយឯកអគ្គរដ្ឋទូតសុឆន្ទៈ បាន​ស្លាប់​ដោយសារ​ជំងឺរបេង

ថៃ៖ ដំរីឈ្មោលមួយក្បាលដែលប្រទេសថៃប្រគល់ជូន​ប្រទេសជប៉ុនជាអំណោយឯកអគ្គរដ្ឋទូតសុឆន្ទៈបាន​ស្លាប់​ដោយសារ​ជំងឺរបេង បន្ទាប់ពីចំណាយពេល ១៨ ឆ្នាំរស់នៅក្នុងសួនសត្វ Ueno Zoological Gardens ក្នុងទីក្រុងតូក្យូ។ ស្ថានទូតថៃប្រចាំនៅទីក្រុងតូក្យូបានដឹងដំណឹងពីសួនសត្វ Ueno ថាពិធីរំលឹកអនុស្សាវរីយ៍មួយ​ត្រូវបានធ្វើឡើងនៅ​ថ្ងៃទី ១៤ ខែកញ្ញាសម្រាប់ដំរីដែលមានឈ្មោះថា “Arthit” ដែលបានស្លាប់នៅថ្ងៃទី ២៤ ខែសីហាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំរីឈ្មោលឈ្មោះ   “Arthit” 

ជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៅជប៉ុន
ដំរីឈ្មោលឈ្មោះ   “Arthit”  ជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៅជប៉ុន

ស្ថានទូតបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ការស្លាប់របស់ Arthit ដែលមិននឹកស្មានដល់នេះ​គឺ​ពិតជាគួរឱ្យ​​សោកសៅ និងរន្ធត់ចិត្តចំពោះមនុស្សជាច្រើនជាពិសេសអ្នកដែលបានមកទស្សនា និងមានទំនាក់​ទំនងជាមួយ Arthit ចាប់តាំងពីវាបានមកដល់សួនសត្វ Ueno Zoological Gardens កាលពីឆ្នាំ ២០០២” ។

“ Arthit មានសំណាងណាស់ដែលបានទទួលក្តីស្រឡាញ់ និងការស្រលាញ់ពេញមួយជីវិតរបស់វានៅ​ប្រទេស​ជប៉ុនរយៈពេល ១៨ ឆ្នាំ ក្រោមការមើលថែយ៉ាងល្អពីសួនសត្វ Ueno Zoological Gardens ។”

គួររំឭកថា នៅខែតុលាឆ្នាំ ២០០២ “Arthit” និង ដំរីញីមួយក្បាលទៀតឈ្មោះ “Uthai” ត្រូវបានយក​ចេញពីខេត្តសុរិន​ប្រទេសថៃ ទៅ​កាន់សួនសត្វ​នៅទីក្រុងតូក្យូក្រោមគំនិតផ្តួចផ្តើមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ។ ដំរីទាំងពីរក្បាល គឺជានិមិត្តរូបនៃមិត្តភាពដែលបានប្រគល់ជាអំណោយដល់​ប្រទេសជប៉ុនដើម្បីអបអរ​ខួបកំណើតគម្រប់ ១៨ ឆ្នាំកន្លងមករបស់ម្ចាស់ក្សត្រី Aiko ដែលជាបុត្រីរបស់អធិរាជ Naruhito

  ដំរីឈ្មោល Arthit និង ដំរីញី Uthai
  ដំរីឈ្មោល Arthit និង ដំរីញី Uthai

Arthit និង Uthai ក៏ជានិមិត្តរូបនៃការកោតសរសើរពីប្រទេសថៃ ចំពោះអង្គការដើម្បីភាពជឿនលឿន​ខាង​ឧស្សាហកម្ម ដួងព្រលឹង និងវប្បធម៌ (OISCA) ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុនក្នុងការរំលឹកខួបលើកទី ២០ នៃគម្រោងដាំដើមឈើឡើងវិញនៅសូរិនផងដែរ។

ស្ថានទូតបាននិយាយថា ថនិកសត្វទាំងពីរត្រូវបានផ្តល់ការស្រលាញ់ និងការយកចិត្តទុកដាក់នៅក្នុងប្រទេសជប៉ុន។

ស្ថានទូតបាននិយាយទៀតថា “ទោះបីជាការបាត់បង់ដ៏គួរឱ្យសោកស្តាយនេះក៏ដោយ ក៏ស្ថានទូតថៃមានកិត្តិយស​ណាស់​ដែលព្រះចៅអធិរាជ និងអធិរាជជប៉ុនបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់ដំរី Arthit ”៕

  សួនសត្វ Ueno Zoological Gardens
  សួនសត្វ Ueno Zoological Gardens
ពិធីរំលឹកអនុស្សាវរីយ៍ដល់ Arthit
ពិធីរំលឹកអនុស្សាវរីយ៍ដល់ Arthit
Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T