ទោះរៀបការហើយ Rainie Yang នៅតែនឹក Ex ដែលទើបស្លាប់ (Video Inside)

//s9.kh1.co/08/0805bb70e5a8edd2d8373d2ca8135834d9ff855c.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាបែកគ្នាជាមួយសង្សារចាស់ក៏ពិតមែន ប៉ុន្តែតារាចម្រៀង តៃវ៉ាន់ Rainie Yang នៅតែមានចិត្តនឹងស្រលាញ់ដដែល ដោយតែងចម្រៀងមួយបទជូនផងដែរ។

តៃវ៉ាន់៖ ថ្មីៗនេះ តារាចម្រៀងតៃវ៉ាន់ Rainie Yang បានបញ្ចេញបទថ្មីមួយ ដែលសរសេរឡើងដែលហាក់បីដូចជាចង់បង្ហាញពីចេតនារបៀបរាប់ពីអត្ថន័យ ចំពោះរឿងរា៉វដែលខ្លួននៅតែនឹកនាដល់សង្សារចាស់ Alien Huang ដែលទើបតែទទួលអនិច្ចកម្ម នៅថ្ងៃទិ១៦ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រោះជំងឺAortic Dissection ដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ខ្លាំង ធើ្វឲ្យរូបគេដេកស្លាប់ក្នុងផ្ទះតែឯង ដោយអាការៈហូរឈាមចេញតាមមាត់និង ច្រមុះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើទោះជា តារាស្រីរូបនេះ បានរៀបការជាមួយនឹង Li Ronghao ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ទំហំចិត្តក្តីស្រលាញ់អស់ចំពោះសង្សារចាស់ឡើយ ដោយតារាម្នាក់នេះ បានសរសេរបទចម្រៀងដែលបង្ហាញពីអារម្មណ៍សោកសៅដែលខ្លួនហាក់បីដូចជានៅតែនឹកសង្សារចាស់ ទោះបីរូបគេបានចាកចេញពីលើលោកនេះក្តី ប៉ុន្តែក្តីស្រលាញ់គឺនៅតែមានដដែល ដែលអត្ថន័យទាំងអស់គឺតារារូបនេះ បានបង្ហាញចូលទៅក្នុងបទទាំងមូលទៅកាន់បណ្តាញសង្គម ប៉ុន្តែក្នុងនោះមានទំនុកច្រៀងមួយឃ្លាដែលមានអត្ថន័យជ្រាលជ្រៅ ធ្វើឲ្យហ្វេនកាន់រំជួលចិត្តខ្លាំងថា៖

ខ្ញុំលឺសម្លេងអ្នកគ្រប់ពេលនៅក្នុងសុបិន្ត ខ្ញុំគិតថាខ្ញុំនៅតែមិនអាចបំភ្លេចអ្នកបាន 

Rainie Yang

ទោះបីជា Rainie Yang មិនបាននិយាយលើកឈ្មោះ សង្សារចាស់នៅក្នុងបទចម្រៀងពិតមែនប៉ុន្តែ ចំពោះអ្នកគាំទ្រដឹងច្បាស់ណាស់ ថាតារាចម្រៀងមួយនេះ សរសេរទៅនរណា ដោយមិនបាច់ប្រាប់ក៏អាចដឹងដែរ។

គួរបញ្ជាក់ដែរថា ទំនាក់ទំនងរវាង Rainie Yang និង Alien Huang គឺចាប់ផ្តើមដំបូងជាមិត្តភក្តិនិង ឈានដល់មិត្តជិតស្និទ្ធ រហូតក្លាយជាសង្សារនឹងគ្នាបាន៣ឆ្នាំ បន្ទាប់មកក៏បែកគ្នាហើយ ក៏ក្លាយជាមិត្តជិតស្និទ្ធម្តងទៀតប៉ុន្តែចំពោះមូលហេតុនៃការសម្រេចចែកផ្លូវជាមួយមិត្តស្រីនោះគឺ តារាស្រីរូបនេះ មិនបានបញ្ជាក់ថា មកពីមូលហេតុអ្វីនោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Alien Huang(កាលនៅរស់)
Alien Huang(កាលនៅរស់)
Alien Huang(កាលនៅរស់)
Alien Huang(កាលនៅរស់)
Rainie Yangនិង Alien Huang(កាលនៅទាក់ទងគ្នា)
Rainie Yangនិង Alien Huang(កាលនៅទាក់ទងគ្នា)
Rainie Yangនិង Alien Huang(កាលនៅទាក់ទងគ្នា)
Rainie Yangនិង Alien Huang(កាលនៅទាក់ទងគ្នា)
Rainie Yangនិង Li Ronghao
Rainie Yangនិង Li Ronghao
Li Ronghaoនិង Rainie Yang
Li Ronghaoនិង Rainie Yang
វីដេអូបទចម្រៀង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T