ក្រោយសម្រាលកូន Katy Perry មិនបង្អង់យូរ បង្ហាញខ្លួនសាជាថ្មី ជាមួយរូបរាងនឹកស្មានមិនដល់

//s9.kh1.co/f2/f2fdda3afe26f65821d70c7f8eca8d6b68bcd36d.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងស្រី Katy Perry បានបង្ហាញខ្លួនដោយទឹកមុខស្រស់ញញឹម និងរាងស្លីមនៅក្នុងកម្មវិធី American Idol ២០២០

បរទេស៖ យោងតាមប្រភពព័ត៌មានមួយ បានអោយដឹងថាតារាចម្រៀងនាង Katy Perry បានត្រលប់មកវិស័យកម្សាន្តនៅក្នុងកម្មវីធី​  American Idol ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់កំណើតដល់កូនស្រីដំបូងរបស់នាង បាន៦សប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ នៅតែបន្តជាគណៈកម្មាការ ក្នុងកម្មវិធី American Idol ដែលបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញការបង្ហាញមុខជាផ្លូវការជាលើកដំបូង នៅបណ្តាញសង្គមជាផ្លូវការ ក៏ដូចជា លើកញ្ចាក់ទូរទស្សនិ៍ផងដែរ។

ក្នុងនោះគេ សង្កេតឃើញថា រូបរាងរបស់អ្នកម៉ាក់កូនមួយរូបនេះ បានវិលមកសភាពដូចដើមតែម្តង ដែលមានរាងស្គមកាលមិនទាន់មានផ្ទៃពោះ ដែលគេគ្រប់គ្នានឹងស្មានថា មិនដល់ពីរខែផង តារាស្រីរូបនេះ អាចយករាងសី្លមកាលពីមុនបាន ត្រឹមរយៈពេលខ្លី បែបនេះសោះ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថានៅក្នុងរដូវកាលថ្មីនៃកម្មវិធី American Idol គណៈកម្មាការ  ត្រូវអនុវត្តតាមច្បាប់ នៃការនៅដាច់ដោយឡែកពីគ្នាអង្គុយ នៅចម្ងាយ ២ ម៉ែត្រ និងធ្វើការលាងដៃ ក៏ដូចជា បាញ់អាល់កុលជាប្រចាំ សម្អាតកន្លែងអង្គុយ ដែលពង្រឹងការទប់ស្កាត់ ពីជំងឺកូវីដ១៩ ផងដែរ៕

សូមទស្សនារូបខាងក្រោម៖

katy Perry និងគូដណ្តឹង
katy Perry និងគូដណ្តឹង
Katy Perry និងក្រុមគ្រួសារ 
Katy Perry និងក្រុមគ្រួសារ 
Katy Perry ទើបតែសម្រាល
Katy Perry ទើបតែសម្រាល
Katy Perry សម្រាលបាន​៦សប្តាហ៍
Katy Perry សម្រាលបាន​៦សប្តាហ៍
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T