អ្នកលក់នៅចិនចិត្តក្ដៅ ស្រែកឲ្យអ្នកទិញថា «បើគ្មានលុយ កុំដើរលេង» ដោយសារខឹងរឿងនេះ... (មានវីដេអូ)

//s9.kh1.co/8f/8fb227aa4080288a515da93231bbffb6f5e13180.png
សង្គម

 ០៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ វីដេអូឃ្លីបមួយ កំពុងទទួលបានការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមចិន បន្ទាប់ពីអ្នកលក់វត្ថុអនុស្សាវរីយ៍ម្នាក់ បានស្រែកទាំងកំហឹង ទៅលើអ្នកទេសចរណ៍ប្រុសស្រីមួយគូ ដែលមកលេងកម្សាន្តនៅទីក្រុង Dali។

ចិន៖ ថ្មីៗនេះ វីដេអូឃ្លីបមួយ កំពុងទទួលបានការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមចិន បន្ទាប់ពីអ្នកលក់វត្ថុអនុស្សាវរីយ៍ម្នាក់ បានស្រែកទាំងកំហឹង ទៅលើអ្នកទេសចរណ៍ប្រុសស្រីមួយគូ ដែលមកលេងកម្សាន្តនៅទីក្រុង Dali ភាគនិរតីប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីប បង្ហាញឲ្យឃើញថា នារីម្នាក់ស្លៀករ៉ូបពណ៌ក្រហម ដែលជាអ្នកលក់ក្នុងហាងវត្ថុអនុស្សាវរីយ៍ បានឈរកាន់ទូរសព្ទថតវីដេអូ និងបញ្ចេញអកប្បកិរិយាខឹងសម្បារ ហើយនិយាយថា «មើលអ្នកទេសចរណ៍ទាំងនេះ! កុំដើរលេង ប្រសិនបើអ្នកឯងគ្មានលុយ»។  ហើយនៅពេលដែលអ្នកទេសចរណ៍មួយគូនោះ ផ្ដាំផ្ញើទៅកាន់អ្នកដើរកាត់ហាង កុំឲ្យទិញអីវ៉ាន់ពីហាង នាងថែមទាំងជេរដោយប្រើពាក្យមិនសមរម្យទៀតផង។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានសាយភាយទៅដល់អាជ្ញាធរក្រុង ហើយអាជ្ញាធរក៏បានចាត់វិធានការបិទហាងលក់វត្ថុអនុស្សាវរីយ៍ចំនួនរយៈពេល៣០ថ្ងៃសិនផងដែរ។ ចំណែកឯនារីជាអ្នកលក់វិញ បានចេញមុខសុំទោស និងបកស្រាយ ដោយសរសេររៀបរាប់ទៅលើបណ្ដាញសង្គមថា៖

អ្នកទេសចរណ៍មួយគូនោះ មានចេតនាចង់មកលេងសើចជាមួយខ្ញុំ ដោយពួកគេថានឹងទិញស្គរពីហាង ហើយសុំឲ្យខ្ញុំសម្ដែងការលេងស្គរឲ្យពួកគេមើល។ រាល់ពាក្យសម្ដី ដែលខ្ញុំបាននិយាយនៅក្នុងវីដេអូឃ្លីប គឺពិតជាមិនសមរម្យ និងគ្មានសីលធម៌ពិតមែន។ ហើយខ្ញុំគិតមិនដល់ទេថា វីដេអូឃ្លីបនោះ បង្កឲ្យមានប្រតិកម្មខ្លាំងឡើយ។ ខ្ញុំពិតជាភ័យខ្លាចណាស់ ហើយខ្ញុំក៏មិនដឹងថា ត្រូវប្រឈមមុខជាមួយគ្រួសារ អនាគត និងសាធារណៈបែបណាឡើយ។ ប៉ុន្ដែការគេចវេសពីបញ្ហា មិនមែនជាដំណោះស្រាយទេ ដូចច្នេះ ឥឡូវនេះ ខ្ញុំត្រូវតែក្រោកឈរឡើងដោយភាពក្លាហាន និងសុំទោសទៅដល់មនុស្សគ្រប់គ្នាទាំងអស់៕

សម្ដីរបស់នារីដែលជាអ្នកលក់

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នារីដែលជាអ្នកលក់
នារីដែលជាអ្នកលក់
នារីដែលជាអ្នកលក់
នារីដែលជាអ្នកលក់
នារីដែលជាអ្នកលក់
នារីដែលជាអ្នកលក់
អ្នកទេសចរណ៍មួយគូនោះ
អ្នកទេសចរណ៍មួយគូនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T