ស្នាដៃដ៏កម្ររបស់អ្នកប្រាជ្ញ ញូតុន ទើបតែត្រូវបានរកឃើញ នៅលើធ្នើរសៀវភៅ ហើយត្រូវបានគេលក់បាន ក្នុងតម្លៃរាប់ម៉ឺនដុល្លារ

//s9.kh1.co/22/22641ab6ebc69ad81889f8cd3e8e298fff154c3a.jpg
សង្គម

 ០៩-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ផ្នែកដ៏កម្រជាច្រើនត្រូវបានគេរកឃើញនៅលើធ្នើរសៀវភៅ នៅក្នុងផ្ទះមួយ។

វ៉ែល៖ ច្បាប់ចម្លងដំបូងនៃគោលការណ៍គណិតវិទ្យាស្ដីអំពីទស្សនវិទ្យាធម្មជាតិរបស់លោក អ៊ីសាក ញូតុន ជាភាសាអង់គ្លេស បានលក់ដេញថ្លៃនៅក្នុងតម្លៃជាង២.៨ម៉ឺនដុល្លារ។ ផ្នែកដ៏កម្រជាច្រើនត្រូវបានគេរកឃើញនៅលើធ្នើរសៀវភៅ នៅក្នុងផ្ទះមួយ នៅក្នុងតំបន់ South Wales នៃប្រទេសវ៉ែល កំឡុងពេលនៃការបិទតំបន់ដោយសារជំងឺរាតត្បាតសកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដាក់ដេញថ្លៃ លោក Chris Albury បាននិយាយថា គាត់ស្ទើរតែធ្លាក់ពីលើកៅអីរបស់គាត់​ នៅពេលដែលគាត់ដឹងថា វាជាស្នាដៃវិទ្យាសាស្ត្រដ៏ល្អបំផុត ដែលត្រូវសរសេរជាភាសាអង់គ្លេស។ សៀវភៅនេះត្រូវបានដាក់លក់ដេញថ្លៃទៅឲ្យអ្នកទិញ នៅញូវយ៉ក ហើយលើសតម្លៃដែលរំពឹងទុក ពី១.៩ម៉ឺនដុល្លារ ទៅ២.៨ម៉ឺនដុល្លារ។

គោលការណ៍គណិតវិទ្យាស្ដីអំពីទស្សនវិទ្យាធម្មជាតិរបស់លោក ញូតុន ជាទូទៅត្រូវបានគេលើកឡើងថា ជាស្នាដៃដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រនៃវិទ្យាសាស្ត្រ។ នៅក្នុងនោះ រូបវិទូនេះបានពន្យល់ពីរបៀបដែលវត្ថុផ្លាស់ទី និងមូលដ្ឋានគ្រឹះនៃទ្រស្ដីទំនាញផែនដី។

ក្រុមអ្នកដាក់ដេញថ្លៃបាននិយាយថា វាជារឿងមួយដែលពិបាកនឹងនិយាយ ចំពោះចំនួននៃការបោះពុម្ពលើកដំបូង នៅឆ្នាំ១៧២៩ ជាភាសាអង់គ្លេស ប៉ុន្តែវាជារឿងមួយដ៏កម្រ៕

ស្នាដៃរបស់លោក ញូតុន ត្រូវបានបោះពុម្ពនៅក្នុងសៀវភៅ ជាភាសាអង់គ្លេស
ស្នាដៃរបស់លោក ញូតុន ត្រូវបានបោះពុម្ពនៅក្នុងសៀវភៅ ជាភាសាអង់គ្លេស
ស្នាដៃរបស់លោក ញូតុន ត្រូវបានបោះពុម្ពនៅក្នុងសៀវភៅ ជាភាសាអង់គ្លេស
ស្នាដៃរបស់លោក ញូតុន ត្រូវបានបោះពុម្ពនៅក្នុងសៀវភៅ ជាភាសាអង់គ្លេស
លោក អ៊ីសាក ញូតុន
លោក អ៊ីសាក ញូតុន
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T