លាក់ឡើងជិតឈឹង! Sandara ទើបតែទម្លាយថា ធ្លាប់ទាក់ទងតារាប្រុសល្បីម្នាក់ តែគ្មានអ្នកដឹង

//s9.kh1.co/ac/ac3816de9d51885b4e1a51725979094d2252ff6f.png
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀង Sandara បានសារភាពថា នាងបានណាត់ជួបជាមួយតារាប្រុសល្បី ដោយលួចលាក់ កាលនៅក្នុងក្រុម តែគ្មានអ្នកណាម្នាក់ដឹងនោះទេ

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀងស្រី 2NE1 គឺ Sandara Park បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅប៉ុស្តិ៍ MBC នៅលើកម្មវីធីឈ្មោះ «South Korean Foreigners» ដែលនាងបានទម្លាយពីការណាត់ជួបរបស់ខ្លួន កាលនៅក្នុងក្រុម 2NE1

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការចាក់ផ្សាយនៅថ្ងៃនេះ ពិធីករក៏បានលើកសំណួរថា បានលេចលឺ ថាតារាចម្រៀងស្រីរូបនេះ ធ្លាប់លួចណាត់ជួបជាមួយតារាប្រុសល្បីម្នាក់ តែគ្មានអ្នកណាចាប់ទេនោះទេ? តើវាពិតឬយ៉ាងណា?

មិនបង្អង់យូរ តារាស្រីចាស់វស្សា តែមុខក្មេងជាងវ័យរូបនេះ ក៏បានឆ្លើយទាំងទឹកមុខភ្ញាក់ផ្អើល និងលាយឡំនឹង អស់សំណើចតិចៗផង ដោយពោលពាក្យថា ៖

មានពេលខ្លះ មានមនុស្សអាចកត់សម្គាល់បាន ប៉ុន្តែខ្ញុំមិនដែលត្រូវបានគេចាប់បាននោះទេ។(សើច)

Sandara Park

យ៉ាងណាមិញ អ្នកយកព័ត៌មាន ក៏បានលើកឡើងសួរសំនួរបន្ថែមថា តើនាងមានគំនិតចង់ណាត់ជួបគ្នា ដោយបើកចំហ ជាមួយអ្នកណាម្នាក់ទេ? ចុះមានអ្នកចូលចិត្តហើយឬនៅ?

ទៀតសោត តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ បានឆ្លើយថា ប្រសិនបើនាងចូលចិត្តអ្នកណាម្នាក់ នាងមិនចង់លាក់ខ្លួនទៀតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះបានបន្ថែមថា រូបនាងមិនទាន់មានអ្នកអ្នកណាម្នាក់ ដែលនាងចូលចិត្តនៅឡើយទេ៕

សូមទស្សនារូបខាងក្រោម៖

Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T