ស្វីតខ្លាំងណាស់! ទោះ Mik Thongraya រវល់យ៉ាងណាក៏មិនភ្លេចធ្វើរឿងនេះដើម្បី Bow Maylada ដែរ

//s9.kh1.co/9c/9cd1fd1b0e4d41e0f719c76d4bf9208a65261aaa.jpg
នារី

 ០៩-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះ Mik Thongraya រវល់យ៉ាងណាក៏មិនភ្លេចធ្វើរឿងនេះដើម្បី Bow Maylada ដែរ

ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារាប្រុសស្រីទាំងពីររូបនេះ គឺលោក Mik Thongraya និងកញ្ញា Bow Maylada ជាតារាដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង ក៏ដូចជាមានសម្រស់ស្រស់ស្អាត និងស្រស់សង្ហាថែមទៀត។ មិនតែប៉ុណ្ណោះអ្នកទាំងពីរក៏ត្រូវបានគេដឹងថា ជាគូស្នេហ៍នឹងគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ តាមការផ្តល់បទសម្ភាសន៍ Mik បានទម្លាយប្រាប់អ្នកសារព័ត៌មានពីរឿងទំនាក់ទំនងស្នេហារវាងលោកនិង Bow

នៅក្នុងកិច្ចសម្ភាសន៍នោះផងដែរ លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា Bow Maylada ជាមិត្តស្រីរបស់លោក។ តារាប្រុសរូបនេះក៏បានបន្ថែមទៀតថា ដោយសារតែមួយរយៈនេះមមាញឹកជាមួយការងារពេក ទើបមិនសូវបានជួប Bow ញឹកញាប់ដូចមុនទេ យូរៗម្តងទើបមានពេលវេលាជួបគ្នាដើម្បីញុំាអាហារជាមួយនាង ប៉ុន្តែភាគច្រើនគឺបាននិយាយទូរស័ព្ទជាមួយគ្នា។

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះក៏បានទម្លាយថា ទោះជាយ៉ាងណាក៏ដោយលោកតែងតែផ្ញើផ្កាជូននាងជានិច្ច ដើម្បីផ្តល់ជាកម្លាំងចិត្តដល់នាងក្នុងការខិតខំប្រឹងប្រែងធ្វើការផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Mik Thongraya
Mik Thongraya
Bow Maylada
Bow Maylada
Bow Maylada និង Mik Thongraya
Bow Maylada និង Mik Thongraya
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T