បន្ទាប់ពីឆ្លងកូវីដ-១៩បានជាងមួយអាទិត្យ លោក ត្រាំ ត្រៀមខ្លួនបង្ហាញវត្តមានសាជាថ្មី នៅទីសាធារណៈ

//s9.kh1.co/73/733b2c73e9961ca1109bf9d822045567c7ec0ff1.jpg
សង្គម

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោកវេជ្ជបណ្ឌិត ខូនលី បាននិយាយថា លោក ត្រាំ មិនបង្ហាញរោគសញ្ញាអ្វីទេ ដើម្បីបញ្ជាក់ពីការវិវត្តនៃជំងឺ។

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ ហើយអាចវិលត្រឡប់ទៅកាន់ជីវិត ក្នុងទំនាក់ទំនងជាសាធារណៈ នៅចុងសប្ដាហ៍នេះ នេះបើយោងតាមវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេជ្ជបណ្ឌិត សៀន ខូនលី បាននិយាយថា ប្រធានាធិបតីបានឆ្លើយតបថា៖ «បានធូរស្បើយខ្លាំង» ចំពោះថ្នាំព្យាបាល ហើយលោកស្ថិតនៅក្នុងស្ថានភាពនឹងនរ។ មុននេះ លោក ត្រាំ បានដកខ្លួនចេញពីការជជែកដេញដោលតាមទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍សម្រាប់សប្ដាហ៍ក្រោយ ជាមួយគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ជោ បៃដិន។ ការផ្លាស់ប្ដូរនេះនឹងមានឥទ្ធិពលទៅលើ ថ្ងៃនិងពេលនៃការជជែកពិភាក្សាជាបន្ដដែលអាចកើតមាន។

គេបានបញ្ជាក់ថា លោក ត្រាំ កំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ
គេបានបញ្ជាក់ថា លោក ត្រាំ កំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ

នៅក្នុងសារខ្លីមួយដែលចេញផ្សាយដោយសេតវិមាន នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា លោកវេជ្ជបណ្ឌិត ខូនលី បាននិយាយថា លោក ត្រាំ មិនបង្ហាញរោគសញ្ញាអ្វីទេ ដើម្បីបញ្ជាក់ពីការវិវត្តនៃជំងឺ។ នៅក្នុងសារនោះបានបន្ថែមទៀតថា នៅថ្ងៃសៅរ៍គឺជាថ្ងៃទី១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យជឿនលឿនដែលក្រុមការងារបានកំពុងតែធ្វើ គេនឹងរំពឹងទុកថា លោកប្រធានាធិបតីអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព ទៅកាន់សកម្មភាពជាសាធារណៈ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T