គ្រាប់ទី៣ Ings ស៊ុតបកចេកអេមណាស់! អង់គ្លេសលត់វ៉ែល ៣-០ ក្នុងជំនួបមិត្តភាពយប់មិញ

//s9.kh1.co/d2/d2bbb94c930d6b8e7e36b84c2211a7f794d3ee1c.jpg
កីទ្បា

 ០៩-តុលា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Dominic Calvert-Lewin រកបានមួយគ្រាប់នៅក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិឈុតធំអង់គ្លេសយប់មិញ

បរទេស៖ បើទោះបីជាអវត្តមានកីឡាករជួរមុខមួយចំនួនក៏ពិតមែន ប៉ុន្តែក្រុមតោកំណាចអង់គ្លេសនៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងជំនួបកម្តៅសាច់ដុំយប់មិញនេះ ពោលបានយកឈ្នះជម្រើសជាតិវ៉ែលដោយលទ្ធផល៣ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Danny Ings និង Dominic Calvert-Lewin
  កីឡាករ Danny Ings និង Dominic Calvert-Lewin

ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំងរបស់ក្លិប Everton គឺកីឡាករ Dominic Calvert-Lewin រកបានគ្រាប់ទី១ឲ្យអង់គ្លេស នៅក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិឈុតធំ។ ដោយឡែកគ្រាប់ទី២រកបានដោយការតែតរបស់កីឡាករខ្សែការពារ Conor Coady មុនពេលដែល Danny Ings ស៊ុតបកចេកជួយឲ្យអង់គ្លេសយកឈ្នះវ៉ែល៣ទល់នឹង០។

  កីឡាករ Conor Coady
  កីឡាករ Conor Coady

គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតក្នុងពានរង្វាន់ UEFA Nations League នៅយប់ថ្ងៃអាទិត្យសប្តាហ៍នេះ អង់គ្លេសនឹងត្រូវប៉ះជាមួយបែលហ្ស៊ិក រីឯវ៉ែលនឹងត្រូវប៉ះគ្នាជាមួយជម្រើសអៀរឡង់៕​

ក្រុមកីឡាកររបស់ជម្រើសជាតិអង់គ្លេស
ក្រុមកីឡាកររបស់ជម្រើសជាតិអង់គ្លេស
ក្រុមកីឡាកររបស់ជម្រើសជាតិអង់គ្លេស និងជម្រើសជាតិវ៉ែល
ក្រុមកីឡាកររបស់ជម្រើសជាតិអង់គ្លេស និងជម្រើសជាតិវ៉ែល
ការប្រកួតមិត្តភាពរវាងជម្រើសជាតិអង់គ្លេស និង ជម្រើសជាតិវ៉ែល

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T