រឿងភាគថៃល្បីៗចំនួន ៣ ចាប់ផ្តើមចេញថតក្នុងខែតុលា និងចូលរួមសម្តែងដោយតារាល្បីៗទៀតផង

//s9.kh1.co/7f/7f06670df7c4c5115ae78b2a4f2dced0055527c2.jpg
នារី

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រឿងភាគថៃល្បីៗចំនួន ៣ ចាប់ផ្តើមចេញថតក្នុងខែតុលា និងចូលរួមសម្តែងដោយតារាល្បីៗទៀតផង!

ថៃ៖ សម្រាប់អ្នកតាមដានទស្សនារឿងភាគថៃ ប្រាកដជាទន្ទឹមរង់ចាំជាក់ជាមិនខានពីការប្រកាសចេញរឿងភាគថ្មីៗ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែតុលា នេះគឺមានរឿងភាគចំនួន ៣ បន្ថែមទៀតដែលនឹងកំពុងចាប់ផ្តើមចេញថត ហើយក៏គ្រោងនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នាងពេលឆាប់ៗនេះផងដែរ។
១. រឿង «Prom Likit»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមផលិតករលោក Nong Arunosha បានឲ្យដឹងថាសម្រាប់រឿងភាគ «Prom Likit» សម្តែងដោយ Pope Thanawat និង Bella Ranee គឺចាប់ផ្តើមថតបណ្តើរៗហើយនៅក្នុងខែតុលា ឆ្នាំ ២០២០ នេះ។ មិនតែប៉ុណ្ណោះ តួផ្សេងៗក៏បានត្រៀមខ្លួនរួចរាល់ដែរ សម្រាប់រឿងភាគល្បីប្រចាំប៉ុស្តិ៍លេខ៣ នេះ។

Pope Thanawat និង Bella Ranee
Pope Thanawat និង Bella Ranee

២. រឿង «Sarn Sanaeha»

Toey Pongsakorn និង Mint Chalida នឹងជួបគ្នាក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៣ គឺរឿង «Sarn Sanaeha»។ ហើយរឿងនេះនឹងថតនៅក្នុងខែតុលា បើតាមដឹងពីបទសម្ភាសន៍របស់តារាស្រី Mint Chalida

Toey Pongsakorn និង Mint Chalida
Toey Pongsakorn និង Mint Chalida

៣. រឿង «46 Days Chun Ja Phung Ngan Wiwah»

រីឯរឿងភាគរបស់ប៉ុស្តិ៍ GMM 25 មានចំណងជើងថា «46 Days Chun Ja Phung Ngan Wiwah» ជាការសម្តែងដោយ Non Chanon និង Baifern Pimchanok ក៏នឹងចាប់ផ្តើមថតក្នុងខែតុលា ឆ្នាំ ២០២០ នេះផងដែរ៕

Non Chanon និង Baifern Pimchanok
Non Chanon និង Baifern Pimchanok
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T