មើលសឹងមិនស្គាល់ ក្រោយ ពេជ្រ សូលីកា ថតរូបស ខ្មៅយ៉ាងស៊ិចស៊ីបែបនេះ

//s9.kh1.co/74/749dbf73754437afcf317d8c12daa23c23acb27f.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយសម្រាលកូនរួចអ្នកនាង ពេជ្រ សូលីកា កាន់តែចាយរាង និងបង្អួតសម្រស់ជាមួយស្ទាយ៍តែងខ្លួនយ៉ាងស្រស់ឆើតឆាយគួរឲ្យចាប់អារម្មណ៍តែម្ដង។

ភ្នំពេញ៖ តារាចម្រៀងស្រីអ្នកនាង ពេជ្រ​ សូលីកា ក្រោយសម្រាលកូនរួចមក ពេលនេះ នាងបានវិលចូលវិស័យសិល្បៈសារជាថ្មី និងនៅតែមានអ្នកគាំទ្រច្រើនមិនចាញ់កាលពេលមុនៗប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ តែងតែធ្វើឲ្យទស្សនិកជនជាច្រើនរូបចាប់អារម្មណ៍លើជីវិតឯកជន ពីការរស់នៅប្រចាំថ្ងៃជាស្វាមី និងកូនប្រុសផងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេសង្កេតឃើញអ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែមានក្ដីសុខខ្លាំងជាមុនទ្វេដង ហើយជាញឹកញាប់តារារូបនេះតែងតែបង្ហោះរូបភាពពីសសកម្មភាពក្នុងគ្រួសារ និងរូបភាពបង្អួតសម្រស់ជាមួយស្ទាយ៍តុបតែងខ្លួនស្អាតៗលើបណ្ដាញសង្គមផងដែរ។ លើសពីនេះទៅទៀត ក្រោយសម្រាលកូនរួច រូបរាងតារារូបនេះ នៅតែស្លីមស្អាត មានស្បែកតឹងណែនមិនពេលនៅក្រមុំឡើយ ដោយគ្រប់សម្លៀកបំពាក់នាងស្លៀកឃើញថាសាកសម នឹងដងខ្លួនជានិច្ច។ 

ជាក់ស្ដែង អ្នកនាង ពេជ្រ សូលីកា តែងតែទទួលពាក្យសរសើរពីអ្នកគាំទ្រស្ទើរតែគ្រប់ពេលតែម្ដង ដោយថ្មីៗ តារារូបនេះបានផុសរូបភាពថ្មី និងធ្វើឲ្យហ្វេនមើលសឹងតែស្គាល់ បន្ទាប់ពីថតរូបបែបស ខ្មៅ និងតែងខ្លួនជាមួយឈុតសាមញ្ញ តែស៊ិចស៊ីគួរឲ្យទាក់ទាញតែម្ដង។ បើងាកទៅមើលសម្រស់ក្នុងរូបភាពប៉ុន្មានសន្លឹកនេះ នាងបានបញ្ចេញទឹកមុខយ៉ាងស៊ីអារម្មណ៍ មើលទៅស្រស់ឆើតឆាយ ខណៈពេលដែលកន្លងមកធ្លាប់តែឃើញតារាស្រីកូនមួយរូបនេះ លេងស្ទីលឃ្យូតៗ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
អ្នកនាង ពេជ្រ សូលីកា 
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T