ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia សម្ពោធ ៣ សាខា ក្នុងថ្ងៃតែមួយ បន្តសន្ទុះរីកលូតលាស់លើទឹកដី ព្រះរាជាណាចក្រកម្ពុជា

//s9.kh1.co/12/12fd5d73f2e0bf4a7e78c8197b92d7363f0b57be.jpg
សង្គម

 ០៩-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន​ធានា​រ៉ាប់រងអាយុ​ជីវិត អេ អាយ អេ (ខេមបូឌា) មាន​មោទនភាព ក្នុង​ការ​សម្ពោធ​សាខា​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ​៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។ បន្ទាប់​ពី​បាន​ចូល​មក​ទីផ្សារ​កម្ពុជា​ពី​ឆ្នាំ ២០១៧ ក្រោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បាន​បន្ត​ការ​ពង្រីក​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នេះ​។ ការពង្រីកសាខា​ថ្មី​​ទាំង​ ៣ នេះ​ ដើម្បី​​ផ្តល់​​ជូន​​សេវាកម្ម​ធានា​​រ៉ាប់រង​អាយុជីវិត​​ឲ្យ​កាន់តែ​មាន​ភាពងាយ​ស្រួល​ និងស្រប​តាម​តម្រូវ​​​ការ​ប្រជាជន​​កម្ពុជា​​ទូទាំង​​ប្រទេស​​។

ភ្នំពេញ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រងអាយុ​ជីវិត អេ អាយ អេ (ខេមបូឌា) មាន​មោទនភាព ក្នុង​ការ​សម្ពោធ​សាខា​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ​៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។ បន្ទាប់​ពី​បាន​ចូល​មក​ទីផ្សារ​កម្ពុជា​ពី​ឆ្នាំ ២០១៧ ក្រោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បាន​បន្ត​ការ​ពង្រីក​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នេះ​។ ការពង្រីកសាខា​ថ្មី​​ទាំង​ ៣ នេះ​ ដើម្បី​​ផ្តល់​​ជូន​​សេវាកម្ម​ធានា​​រ៉ាប់រង​អាយុជីវិត​​ឲ្យ​កាន់តែ​មាន​ភាពងាយ​ស្រួល​  និងស្រប​តាម​តម្រូវ​​​ការ​ប្រជាជន​​កម្ពុជា​​ទូទាំង​​ប្រទេស​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​

កម្មវិធី​សម្ពោធ​នេះ ត្រូវ​បាន​ធ្វើ​ឡើងតាម​ប្រព័ន្ធឌីជីថល និង​ប្រារព្ធ​ឡើង​នៅ​ទី​តាំង ៤ ផ្សេងគ្នា ស្រប​ពេល​តែមួយ ដោយទីតាំង​​ប្រារព្ធ​កម្មវិធី​ធំ ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​​សណ្ឋាគារ​រ៉ូសវូដ ក្នុងរាជធានីភ្នំពេញ ក្រោយ​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​​របស់ ឯក​ឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​​ឧស្សាហកម្ម​​ហិរញ្ញវត្ថុ ព្រមជាមួយ​នឹង​វត្ត​មាន​ដ៏​ខ្ពង់ខ្ពស់​ពី ប្រតិភូ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សមាគម​ធានារ៉ាប់រង​នៃ​ប្រទេស​កម្ពុជា ដៃគូ​អាជីវកម្ម  និង​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់ ​អេ អាយ អេ

ឯកឧត្តម ម៉ី វ៉ាន់ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វត្ត​មាន​របស់ អេ អាយ អេ(ខេមបូឌា) នៅ​ទូទាំង​ប្រទេស ហើយ​បន្ត​មាន​ប្រសាសន៍​ថា៖

«តាម​រយៈ​ការ​សម្ពោធ​សាខា អេ អាយ អេ ទាំង ៣ នេះ ខ្ញុំ​ជឿ​ជាក់​ថា​ នេះ​ជា​ឯកសិទ្ធិ​ផល​ថ្មី​មួយ​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ ដើម្បី​អាច​ទទួល​បាន​សេវា​​ធានា​រ៉ាប់រង​អាយុជីវិត  ដែលជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជូន​សុវត្ថិភាព​​​ហរិញ្ញវត្ថុ»​​។

ប្រសាសន៍ឯកឧត្តម ម៉ី វ៉ាន់ 
  ឯកឧត្តម ម៉ី វ៉ាន់
  ឯកឧត្តម ម៉ី វ៉ាន់

ជាមួយ​គ្នា​នោះ​ដែរ លោក Tan Hak Leh អគ្គនាយក​ប្រចាំ​តំបន់​របស់ អេ អាយ អេ ដែល​​បាន​ចូលរួម​កម្មវិធីតាម​អនឡាញ​ពី​ប្រទេស​សិង្ហបុរី បាន​មាន​ប្រសាសន៍ ថា៖

 « ​ជាង ១០០ ឆ្នាំ​​មក​​ហើយ​ដែល អេ អាយ អេ បាន​ផ្តល់​សេវាកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ប្រកប​ដោយ​មោទនភាព ការ​យក​ចិត្ត​ទុកដាក់ ភាព​ឧស្សាហ៍​ព្យាយាម និង​ការផ្តល់​ជូន​សេវា​កម្ម​ពិសេស​។ តាម​រយៈ​ការ​ទទួល​បាន​ IPO ក្នុងឆ្នាំ ២០១០ អេ អាយ អេ បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​​ធានា​រ៉ាប់រង​ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​។ ទោះ​បី​ជា​មាន​ការ​រីករាល​ដាល​​នៃ​ជំងឺ​កូវីដ ១៩ យ៉ាង​ណាក្តី អេ អាយ អេ នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា និង​វត្ត​មាន​របស់​ អេ អាយ អេ នៅ​ទីនេះ​។ ហេតុផល​នេះ​ហើយ ដែល​នាំឲ្យ​ អេ អាយ អេ ថ្ងៃ​នេះ​មាន​មោទនភាព​ធ្វើ​ការ​សម្ពោធ​សាខា​រហូត​ដល់​ ៣ ដើម្បី​បម្រើ​ជូន​ប្រជាជន​កម្ពុជា នៅ​កំពង់ចាម បាត់ដំបង និង​កំពត ដោយ​មាន​គោល​ដៅ​ដ៏​មុត​មាំ​ ក្នុង​ការ​ផ្តល់​ជូនសេវា​កម្ម​ធានារ៉ាប់រងអាយុជីវិត​លំដាប់​ថ្នាក់​ពិភព​លោក​ ជូន​ប្រជាជន​ក្នុង​តំបន់​ទាំង​នេះ​»។

ប្រសាសន៍លោក Tan Hak Leh
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​

យើង​សង្កេត​ឃើញ​ថា អេ អាយ អេ (ខេមបូឌា) ​មាន​សន្ទុះ​រីក​លូតលាស់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​តាម​រយៈ​ការ​ផ្តល់​ជូនផលិត​ផល​ឈាន​មុខ និង​សមត្ថភាព​ក្នុង​ការ​ផ្តល់​ជូន​ការ​ការពារ ​សម្រាប់​ប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស ក្រោម​ការដឹក​នាំ​របស់​លោក​ស្រី ធៀវ ផលីន អគ្គ​នាយិកា​ប្រតិបត្តិ​របស់​ អេ អាយ អេ​(ខេមបូឌា)

ថ្លែង​ក្នុង​ពិធីសម្ពោធ​នោះ​ដែរ លោក​ស្រី​អគ្គ​នាយិកា បាន​មាន​​ប្រសាសន៍​ថា៖

« យើង​​ខ្ញុំ​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​ការ​បើក​សម្ពោធ​សាខា​ថ្មី​ចំនួន ៣ បន្ថែម​នៅ​កម្ពុជា ដែល​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយនេះ បាន​បង្ហាញ​ពីដំណើរ​​នៃភាព​រីកលូតលាស់​យ៉ាង​ឆាប់​រហ័ស​ របស់​យើង​។ បន្ទាប់​ពី​មាន​បញ្ហា​ប្រឈម​ ដែល​មិន​ធ្លាប់​មាន​ពី​មុន ក្នុង​ឆ្នាំ ២០២០ ពី​ជំងឺ​កូវីដ-១៩ យើង​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​​ ក្នុង​ការ​ចាប់​ផ្តើម​ដំណើរ​ការ​អាជីវកម្ម​​ឡើង​វិញ​ ដើម្បី​បន្ត​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​លើ​ទីផ្សារ​ ដល់​ប្រជាជន​នៅ​​ខេត្ត​កំពង់ចាម បាត់ដំបង និងកំពត»។

ប្រសាសន៍លោកស្រី ធៀវ ផលីន
  លោក​ស្រី ធៀវ ផលីន
  លោក​ស្រី ធៀវ ផលីន

សម្រាប់ពិធីសម្ពោធនេះដែរ បាន​បន្ថែមឲ្យ អេ អាយ អេ (ខេមបូឌា) មាន​សាខា​​សរុប​​ចំនួន ៤ បន្ទាប់​​ពី​​បាន​​បើក​ដំណើរ​ការ​​សាខា​ក្នុង​​ខេត្តសៀមរាប​​កាល​​ពី​​ឆ្នាំ​​មុន​​។ ក្នុង​ឆ្នាំ ២០២០ នេះ អេ អាយ អេ(ខេមបូឌា) បាន​បង្កើន និង ពង្រីក​សមត្ថភាព​របស់​ខ្លួន ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​កម្ពុជា។ អេ អាយ អេ (ខេមបូឌា) ​មាន​មោទនភាព​ក្នុង​ការ​ការពារ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ច្រើន​ជាង​មុន​៕

កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
កម្មវិធី​សម្ពោធ​
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T