ស្ងាត់ៗ ទូច ស្រីល័ក្ខ បង្ហោះរូបបងប្អូនស្រីទាំង២ ពិតជាស្រស់ស្អាតមិនចាញ់តារានោះទេ

//s9.kh1.co/2c/2cb1fb4bbaf2f3c1666279ae738587120b087224.jpg
នារី

 ០៩-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

បងប្អូនស្រីរបស់ ទូច ស្រីល័ក្ខ ពិតជាស្រស់ស្អាតមិនចាញ់តារានោះទេ

ភ្នំពេញ៖ មិត្តយុវវ័យប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀងស្រី អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាសំបូរវោហាសព្ទ និងមានរូបសម្រស់ស្រល់សោភា រាល់បទចម្រៀងរបស់អ្នកនាងនីមួយៗស្ដាប់ហើយស្ទើរតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះអត្ថន័យនៅក្នុងបទចម្រៀងហាក់ចាក់ដោតរឿងពិតនៃជីវិតរបស់អ្នកផ្ទាល់ ដែលធ្វើឱ្យហ្វេនៗតែងតែគាំទ្រ និងលើកទឹកចិត្តអ្នកនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមើលជីវិតឯកជនរបស់អ្នកនាងវិញ គឺអ្នកនាងជាកូនស្រីកណ្ដាល ដែលមានបងស្រីម្នាក់ និងប្អូនស្រីម្នាក់ទៀត។ ពួកគាត់ទាំងពីរពិតជាមានសម្រស់ស្រស់ស្អាត និងមានមុខមាត់ស្រដៀងនឹងអ្នកនាង ទូច​ ស្រីល័ក្ខ យ៉ាងខ្លាំង។

តួយ៉ាងកាលពីពេលថ្មីនេះ អ្នកនាងបានបង្ហោះសារដោយរៀបរាប់ និងបង្ហាញពីបងប្អូនស្រីបង្កើតរបស់នាងដោយនាងបានរៀបរាប់ថា៖ សូមបង្ហាញមុខបងប្អូនស្រីបីនាក់របស់ខ្ញុំបន្តិច ១ បងស្រីធំពាក់រ៉ូបខ្មៅរស់នៅប្រទេសអង្លេសនិយាយពីកំពូលរាំសូម្បីតែបទសេដក៏គាត់រាំចេញ ២ ម្នាក់ស្រីពាក់វ៉ែនតាខ្មៅជាប្អូនស្រីទី២លាបក្រែមក្រហមនិយាយពីកំពូលសេីចលឺហេីយរស់នៅប្រទេសកម្ពុជា ៣ ប្អូនស្រីពៅពាក់អាវធំក្រៅយរស់នៅប្រទេសអូស្រ្តាលីជានារីកំពូលច្រៀងបេីមានម៉ៃកាហ្វូនហេីយមិនខ្ជីអេាយនរណាទាំងអស់នេះជាប្រវត្តសង្ខេបពីបងប្អូនស្រីបីនាក់របស់ខ្ញុំ។

ក្រោយពេលអ្នកនាងបានបង្ហោះសារ និងរូបភាពបែបនេះហើយ មានហ្វេនៗជាច្រើនសរសើរមិនដាច់ពីមាត់ពីរូបសម្រស់បងប្អូនស្រីរបស់អ្នកនាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

បងស្រីរបស់អ្នកនាងទូច​ ស្រីល័ក្ខ
បងស្រីរបស់អ្នកនាងទូច​ ស្រីល័ក្ខ
ប្អូនរបស់អ្នកនាង ទូច ស្រីល័ក្ខ
ប្អូនរបស់អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T