រំភើបជំនួស! សួស វីហ្សា ចូលសម្រាកក្នុងមន្ទីរពេទ្យតាំង ពីយប់មិញ ដើម្បីត្រៀមសម្រាលកូនថ្ងៃនេះ (មានវីដេអូ)

//s9.kh1.co/f4/f42ecbd0d96f08c6af01347d073482bb62ee53a5.jpg
នារី

 ០៩-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សួស វីហ្សា ចូលសម្រាកក្នុងមន្ទីរពេទ្យតាំង ពីយប់មិញ ដើម្បីត្រៀមសម្រាលថ្ងៃនេះ

ភ្នំពេញ៖ មហាជនធ្លាប់បានស្គាល់រួចមកហើយ តារាចម្រៀងស្រី តូចច្រឡឹង សំឡេងស្រទន់ មានទឹកដមសំនៀងពីរោះរណ្ដំ ម្ចាស់បទ៖ «គេមិនស្រឡាញ់យើងទេ» គឺអ្នកនាង សួស វីហ្សា ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាភរិយាលោក ថមមី ជាពិធីករមានរូបរាងស្រស់សង្ហា និងពូកែវោហាសព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកដែរថា អ្នកនាង សួស វីហ្សា និងលោក ថមមី អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងការតាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ពេលនេះគឺមានរយៈពេលជាង១០ខែហើយ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចមក អ្នកទាំងពីរបានចាប់ដៃគ្នាខិតខំប្រឹងប្រែងរកស៊ីរហូតទិញបានផ្ទះវីឡាដ៍ធំស្កឹមស្កៃទៀតផង។

ក្រោយរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជិត ១ឆ្នាំកន្លងទៅនេះ ស្រាប់តែយប់មិញ លោក ថមមី បានបង្ហោះសារគួរឲ្យរំភើបពេលដែលភរិយាជិតសម្រាលបុត្រ ដោយអមជាមួយរូបថតជាច្រើនសន្លឹកនៅបណ្ដាញសង្គមហ្វេសបុក ដែលធ្វើហ្វេនៗ រំភើបជំនួស និងជូនពរគ្រប់ៗគ្នា ដោយក្នុងនោះលោកបានសរសេរថា៖

  «សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាដំណឹង ល្ងាចថ្ងៃនេះខ្ញ៉ំនិងភរិយារួមទាំងកូនក្នុងផ្ទៃម៉ាក់ៗបានមកសម្រាកនៅមន្ទីពេទ្យរួចរាល់ហើយត្រៀមធ្វើការសម្រាលនៅព្រឹកស្អែកនេះហើយ សូមទេវតានិងកុសលផលបុណ្យដែលខ្ញ៉ំនិងគ្រួសារបានសាងសូមតាមជួយថែរក្សាម្តាយនិងកូនអោយទទួលបានជោគជ័យល្អក្នុងការសម្រាលដោយការវះកាត់ផងនៅព្រឹកស្អែកនេះ ថ្ងៃទី09 .ខែ10. ឆ្នាំ2020 ។
សូមពាក្យជូនពរពីបងប្អូនម្នាក់មួយមក បន្តិចទៀតអោយភរិយាខ្ញ៉ំឡាយផេកផ្ទាល់ដើម្បីជជែកលេងជាមួយបងប្អូននិងស៉ំកំលាំងចិត្តពីបងប្អូនប្រិយមិត្តទាំងអស់គ្នា រងចាំតាមដាននិងជូនពរផងណា អរគុណទុកជាមុនបងប្អូន។

លោក ថមមី ក៏បានបន្ថែមទៀតថា «យប់នេះ អរគុណប៉ាម៉ាក់បង្កើតនិងប៉ាម៉ាក់ក្មេកយាយក្មេកនិងប្អូនៗរួមទាំងក្មួយៗទាំងអស់គ្នាដែលបានមកគេងកំដរ ប៉ាៗម៉ាក់ៗអូនJenny ទឹកចិត្តនេះប៉ាៗម៉ាក់ៗនិងចងចាំជានិច្ចអ្នករាល់គ្នា។

យប់នេះជាយប់សែនមានន័យបំផុតសម្រាប់សមាជិកថ្មីរបស់ពួកខ្ញ៉ំទាំងអស់គ្នាព្រះនាងតូច ព្រឹកស្អែកនឹងបានមកជួបមុខបងប្អូនទាំងអស់គ្នាហើយនៅម៉ោង៩ព្រឹក សង្ឃឹមថាព្រះនាងតូចនិងធ្វើអោយបងប្អូនយាយតាពូមីងអ៉ំប្រុសស្រីចូលចិត្តនិងស្រលាញ់អូនច្រើនៗ រាត្រីសួស្តីទឹកដីពោរពេញដោយសន្តិភាព  សូមអរគុណម្លប់សន្តិភាព»៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកនាង សួស វីហ្សា និង ថមមី
អ្នកនាង សួស វីហ្សា និង ថមមី
អ្នកនាងសួស វីហ្សា និង ថមមី កំពុងនៅក្នុងមន្ទីរពេទ្យ
អ្នកនាងសួស វីហ្សា និង ថមមី កំពុងនៅក្នុងមន្ទីរពេទ្យ
អ្នកនាងសួស វីហ្សា និង ថមមី កំពុងនៅក្នុងមន្ទីរពេទ្យ ជាមួយឪពុកម្ដាយទាំងសងខាង និងបងប្អូន
អ្នកនាងសួស វីហ្សា និង ថមមី កំពុងនៅក្នុងមន្ទីរពេទ្យ ជាមួយឪពុកម្ដាយទាំងសងខាង និងបងប្អូន
អ្នកនាង សួស វីហ្សា និង ថមមី កំពុងនៅក្នុងមន្ទីរពេទ្យ
អ្នកនាង សួស វីហ្សា និង ថមមី កំពុងនៅក្នុងមន្ទីរពេទ្យ
អ្នកនាង សួស វីហ្សា និង ថមមី  និងបងប្អូនប្រុសស្រី
អ្នកនាង សួស វីហ្សា និង ថមមី  និងបងប្អូនប្រុសស្រី
អ្នកានាង សួស វីហ្សា លោក ថមមី  និងប្អូនប្រុស
អ្នកានាង សួស វីហ្សា លោក ថមមី  និងប្អូនប្រុស
សំណេរទាំងស្រុងរបស់លោក ថមមី
សំណេរទាំងស្រុងរបស់លោក ថមមី
សំណេរទាំងស្រុងរបស់លោក ថមមី
សំណេរទាំងស្រុងរបស់លោក ថមមី
សួស វីហ្សា
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T