ប្រុសអីក៏ល្អយ៉ាងនេះ! ម៉េងលិ ប្រាប់ថាស្រលាញ់គ្នា ៣ឆ្នាំ តែសង្សារនាង នៅតែបែបនេះ

//s9.kh1.co/0e/0ead41e57bb2ad4484613d2550b65837f7574e8b.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

មនុស្សប្រុសល្អ ដូចជាសង្សារនាង មិនសូវមានច្រើននោះទេ បើមាន ក៏មានតិចដែរ ពេលអានហើយ ច្រណែននឹង ម៉េងលិ យ៉ាងខ្លាំង ដែលបានជួបសង្សារល្អយ៉ាងនេះ។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពី តារាសម្តែងស៊ិចស៊ី អៀ ម៉េងលិ ហៅអូនម៉ី ដែលល្បី និងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងដើមទ្រូងទ្រលុកទ្រលន់របស់នាង តែក្រោយមក អ្នកនាង ក៏ហាក់ដូចជា កែប្រែការស្លៀកពាក់ ការតែងខ្លួន រៀងជិតជាងមុន ចាប់តាំងពីរូបនាង មានសង្សាររួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ សង្សាររបស់តារាសម្តែងរូបនេះ ដែលរើស ក៏ជាមនុស្សល្អម្នាក់ រហូតពួកគេ អាចចាប់ដៃគ្នា បានទៅដល់៣ឆ្នាំឯណោះ ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់  ពីទំនាក់ទំនងរបស់ពួកគេ ដែលអាចនៅបាន មកទល់ពេលនេះ។

ក្នុងនោះ កាលពីប៉ុន្មានម៉ោងមុននេះ រូបនាង ក៏បានសរសេរសំណេរមួយ យ៉ាងវែងអន្លាយ ដែលនិយាយពីចរិតសង្សាររបស់នាង ដែលមានឲ្យនាង អស់រយៈពេល៣ឆ្នាំ ហើយសាររបស់នាង គឺអាចនិយាយបានថា ពិតជា រកសង្សារដែលមានចរិតដូចជាសង្សារនាង ស្ទើរតែមិនបានតែម្តង ព្រោះល្អខ្លាំងពេក។

យ៉ាងណាមិញ សម្រាប់ថ្ងៃមង្គលការរបស់ពួកគេ ក៏មិនទាន់មានពន្លឺនោះទេ បើទោះបីជា ពួកគេ ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏ព្រោះតែ ពួកគេ ចង់រកលុយ មានអ្វីជារបស់ខ្លួនឯង ជាមុនសិន មុនពេលរៀបការ សាងអនាគតរួមគ្នា ហើយណាមួយ ជីវិតរបស់ពួកគេ ក៏នៅក្មេង ចឹងមានពេលរកលុយសិន ក៏ល្អ៕

មើលសំណេរដែលម៉េងលិ បានសរសេររៀបរាប់ថា៖

ម៉េងលិ និងសង្សារ
ម៉េងលិ និងសង្សារ
ម៉េងលិ និងសង្សារ
ម៉េងលិ និងសង្សារ
ម៉េងលិ និងសង្សារ
ម៉េងលិ និងសង្សារ
ម៉េងលិ និងសង្សារ
ម៉េងលិ និងសង្សារ
សាររបស់នាង
សាររបស់នាង
អៀ ម៉េងលិ( ហៅអូនមី)
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T