អាថ៌កំបាំងទាំង៥ ដើម្បីឲ្យជីវិតគូកាន់តែផ្អែមល្អែមជារៀងរាល់ថ្ងៃ ពីតារាសម្តែង និងពិធីការនីដ៏ល្បីអ្នកនាង ឆុំភូ អារីយ៉ា និង អ្នកនាង គង់ ចន្ទស្រីមុំ (មានវីដេអូ)

//s9.kh1.co/a6/a6e67940f6a60f89ae9818a132c93c6c7ce3073e.jpg
សង្គម

 ០៨-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង​​​ដ៏ល្បី​ និង​​មាន​ឈ្មោះ​បោះសម្លេង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អ្នក​នាង​ គង់​ ចន្ទស្រីមុំ​​​ អនុវត្តតាម​​​វិធី​អាថ៌កំបាំង​ទាំង​៥​​យ៉ាង​ របស់​តារា​ថៃ​ដ៏​ល្បី​ល្បាញ​អ្នក​នាង​ ឆុំភូ អារីយ៉ា ​ដែល​ធ្វើ​ឲ្យ​​​​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ និង​ស្វាមី​កាន់​តែ​ផ្អែម​ល្ហែម​​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​​ តាមរយៈ​វីដេអូ​ «ភាសាស្នេហា​ទាំង​៥»។​

ភ្នំពេញ៖ តារាសម្តែង​​​ដ៏ល្បី​ និង​​មាន​ឈ្មោះ​បោះសម្លេង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អ្នក​នាង​ គង់​ ចន្ទស្រីមុំ​​​ អនុវត្តតាម​​​វិធី​អាថ៌កំបាំង​ទាំង​៥​​យ៉ាង​ របស់​តារា​ថៃ​ដ៏​ល្បី​ល្បាញ​អ្នក​នាង​ ឆុំភូ អារីយ៉ា ​ដែល​ធ្វើ​ឲ្យ​​​​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ និង​ស្វាមី​កាន់​តែ​ផ្អែម​ល្ហែម​​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​​ តាមរយៈ​វីដេអូ​ «ភាសាស្នេហា​ទាំង​៥»។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នក​នាង​ ឆុំភូ អារីយ៉ា និងស្វាមី 
  អ្នក​នាង​ ឆុំភូ អារីយ៉ា និងស្វាមី 

​​តារា​សម្តែង​ដ៏​ល្បីគូ​នេះ​ បាន​​ចាប់​ផ្តើម​ចំណង​​អាពាហ៍ពិពាហ៍របស់​ពួក​គេ​​នៅ​ឆ្នាំ​២០១៥​ ជាមួយ​​នឹង​ការ​ស្វាគមន៍​កូន​ប្រុស​ភ្លោះទាំង​ពី​រ​ដ៏គួរ​ឲ្យ​ស្រឡាញ់​​។ តារាគូ​នេះ​ ក៏​បាន​បង្ហើប​ប្រាប់​ពី​អាថ៍​កំបាំង​​ដែល​ធ្វើ​ឲ្យ​ជីវិត​គូ​របស់​នាងនៅ​​​ស្ថិតស្ថេរយូរអង្វែង​ ​តាម​រយៈការ​​​ប្រើ​កាយវិការ​ និង​ពាក្យ​សម្តី​ផ្អែម​ល្អែម​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​ក្តី​ស្រឡាញ់​តាម​រយៈ​​ការ​តាំង​ចិត្ត​​ធ្វើ​អ្វី​មួយ​​ដល់​អ្នក​ជា​ទី​ស្រឡាញ់​ ដូច​ជា​ការ​​ឲ្យ​កាដូ ឬ​ចំអិន​អាហារ​​ដែល​ដៃ​គូ​របស់​អ្នក​ចូល​ចិត្ត​។​

  អ្នក​នាង​ គង់​ ចន្ទស្រីមុំ​​​ និងស្វាមី   
  អ្នក​នាង​ គង់​ ចន្ទស្រីមុំ​​​ និងស្វាមី   

​​ជា​តារា​សម្តែង​ និងម្ចាស់​​ផលិត​ផល​ថែរក្សា​សម្រស់ Momo By Sreymom ​ ព្រម​ទាំង​ជា​អ្នក​ម្តាយ​ដ៏​មមាញឹក​ម្នាក់​ អ្នក​នាង គង់​ ចន្ទ​ស្រី​មុំ​ មាន​បែប​ផែន​ជីវិត​ និង​រស​និយម​ស្រដៀង​គ្នា​នឹង​តារា​ថៃ​ដ៏​ល្បី​ អ្នក​នាង​ ឆុំភូ​អារីយ៉ា​។ នាង​បាន​ឲ្យ​ដឹង​ថា៖

«អាថ៌កំបាំង​​​​​​​ទាំង​៥​យ៉ាង​នោះ​ ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​​ ហើយ​ខ្ញុំ​​ចង់​ឲ្យ​គូ​ស្នេហ៍​ទាំង​អស់​​សាក​ល្បង​វា​ទាំងអស់​គ្នា​ ជាពិសេស​គឺវិធីសាស្ត្រ​ចុង​ក្រោយ​​ ព្រោះ​វា​ជា​មូល​ហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​កាន់​តែ​ស្និទស្នាល​នឹង​គ្នា​។ ការ​ក្រោក​ឡើង​ពីគេង​ជា​មួយ​នឹង​ខ្យល់​ដង្ហើម​ស្រស់​ថ្លា​​​នឹង​ធ្វើ​​ឲ្យយើង​​កាន់​តែ​ស្រស់​ស្រាយ​។​ ខ្ញុំ​ជឿជាក់​លើ​ផលិត​ផល​នេះ​ ហើយ​សង្ឃឹម​ថា​​​វីដេអូ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ និង​គូស្នេហ៍​កាន់​តែ​ផ្អែម​ល្អែម​ឡើង​»។

សម្តីអ្នក​នាង គង់​ ចន្ទ​ស្រី​មុំ

​តារា​ដ៏​ល្បី​ទាំង​ពីរ​គូ​ក៏​បាន​បញ្ជាក់​ថា​​ស្នាម​ថើប​នាព្រឹក​ព្រលឹម​គឺ​ជា​វិធី​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដ៏​កក់​ក្តៅ​​​និង​ប្រកប​ដោយ​ទំនុក​ចិត្ត​ ​ហើយ​ពួក​គេ​ជឿជាក់​លើផលិត​ផល​​បំបាត់​ក្លិន​មាត់​នៅពេល​យប់​ដិន​ធីសធី​​គុណភាពខ្ពស់​តែ​មួយ​គត់​​​ដែល​ជា​ផលិត​ផល​កម្ចាត់​បញ្ហា​ក្លិន​មាត់​ និង​ផ្តល់មក​វិញ​​​​នូវ​​«ស្នាម​ថើប​​ដ៏​ផ្អែម​ល្អែម​»។​

អ្នក​នាង​ គង់​ ចន្ទស្រីមុំ​​​ និងស្វាមី   
អ្នក​នាង​ គង់​ ចន្ទស្រីមុំ​​​ និងស្វាមី   

អ្នក​នាង​ គង់​ ចន្ទ​ស្រី​មុំ ​ក៏​នឹង​ធ្វើ​ការ​ចែក​រំលែក​ពី​អាថ៌កំបាំង​​អាពាហ៍ពិពាហ៍ដ៏ជោគជ័យ​ របស់​នាង​ និង​ស្វាមី​ លោក​ គឹម​ សីហា តាមរយៈ​វីដេអូ​ live នៅ​​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ ដិនធីសធី ​(@Dentiste Cambodia Facebook) ក្នុងពេលឆាប់ៗខាងមុខនេះ។​  នេះ​គឺ​ជា​ការ live ​វីដេអូ​​​ដំបូងបង្អស់​ដោយ​ផលិតផល​ថែរក្សា​ខ្យល់​ដង្ហើម​ និង​មាត់​ធ្មេញ​។​​

បន្ថែម​ពី​នេះ​ទៀត ​ទស្សនិក​ជន​ក៏​ដូចជា​អ្នក​គាំទ្រ​របស់​អ្នក​នាង​ គង់​ ចន្ទ​ស្រីមុំ​ ក៏​នឹង​​មាន​ឱកាស​សួរសំនួរ​ ឈ្នះ​រង្វាន់​ ក៏​ដូច​ជា​​ទទួល​បាន​ការ​ផ្តល់​ជូន​ពិសេស​លើ​ផលិត​ផល​ ដិនធីសធី​​ DENTISTE’ PLUS WHITE Nighttime Herbapeutic ដែល​មានតែ​៥០​រង្វាន់​តែ​ប៉ុណ្ណោះ​៕

ជួបគ្នាឆាប់ៗនេះជាមួយការLive  របស់អ្នក​នាង​ គង់​ ចន្ទ​ស្រី​មុំ
ជួបគ្នាឆាប់ៗនេះជាមួយការLive  របស់អ្នក​នាង​ គង់​ ចន្ទ​ស្រី​មុំ
  អ្នក​នាង​ ឆុំភូ អារីយ៉ា និងស្វាមី 
  អ្នក​នាង​ ឆុំភូ អារីយ៉ា និងស្វាមី 

​​

អំពីដិនធីសធី

ផលិតផលបំបាត់ក្លិនមាត់នៅពេលយប់ ដិនធីសធី គឺជាផលិតផលប្រកបដោយគុណភាពខ្ពស់ ដែលបានជាប់ចំណាត់ថ្នាក់ពានរង្វាន់លំដាប់ពិភពលោក រួមមានពានរង្វាន់លេខមួយនៅប្រទេសជប៉ុន ពី @COSME Ranking ដែលគាំទ្រដោយអ្នកប្រើប្រាស់ជនជាតិកូរ៉េ ពានរង្វាន់ the European Monde Selection ចំនួន៣ឆ្នាំជាប់ៗគ្នា (ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦) និងពានរង្វាន់ផលិតផលលក់ដាច់បំផុតពី pharmacy chain Watsons’ HWB Award (ឆ្នាំ២០១៧)។

ផលិត​ផល​​បំបាត់​ក្លិន​មាត់​នៅពេល​យប់​ ដិន​ធីសធី​​ ត្រូវ​បាន​ផលិត​ឡើង​ក្រោម​បច្ចេក​វិទ្យាទន្តសាស្ត្រ​​​ដ៏​ទំនើប​​​​ ជាមួយ​នឹង​​គ្រឿង​​ផ្សំ​ធម្មជាតិ​​គុណភាព​ខ្ពស់។​​ សារធាតុ​​ ស៊ីលីតុល វីតាមីន C និង​សារធាតុ​សំខាន់​ៗ​ដទៃ​ទៀត​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​ ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ធម្មជាតិ​​ ទាំង​១៤​មុខ ​សម្រាប់​ធ្វើ​ការ​​កំចាត់បាក់តេរីនៅក្នុងមាត់យ៉ាងមានប្រសិទ្ធិភាពខ្ពស់ ក្រោកឡើងជាមួយខ្យល់ដង្ហើមស្រស់ថ្លា។

៩៣%​នៃ​​​អ្នក​ប្រើប្រាស់របស់​យើង​​​​​ ទទួល​លទ្ធ​ផល​​ចាប់​តាំង​ពី​ការ​ប្រើប្រាស់​លើក​ដំបូង​​។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T