ហាងលក់សម្លៀកបំពាក់ប្រណីត Hugo BOSS ត្រឡប់មកវិញ ជាមួយរូបរាងកាន់តែទាក់ទាញទ្វេរដងនៅផ្សារទំនើប វឌ្ឍនៈ កាពីតាល

//s9.kh1.co/89/8932e6143274b61bd8f0b672e5a9aeab71ab59af.jpg
សង្គម

 ០៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នាដើមសប្តាហ៍នេះហាងសម្លៀកបំពាក់ប្រណីត Hugo BOSS បានត្រឡប់មកវិញជាមួយទីតាំងថ្មី និងធំទូលាយជាងមុន ដើម្បីផ្តល់ភាពងាយស្រួលដល់សុភាពនារី និងសុភាពបុរសគ្រប់វ័យដែលប្រាថ្នាចង់បាន​ភាពឥតខ្ចោះក្នុងការតុបតែងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Hugo BOSS​ ជាហាងលក់សម្លៀកបំពាក់ម៉ាកល្បីលំដាប់ពិភពលោកមកពីប្រទេសអាឡឺម៉ង់ ដែល​បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល នៅជាន់ផ្ទាល់ដីក្នុងឆ្នាំ២០១៥។ រយៈពេល៥ឆ្នាំនៃភាពជោគជ័យ​ Hugo BOSS តែងតែ​ទទួលស្វាគមន៍​អតិថិជនគ្រប់​ស្រទាប់​វណ្ណៈ​ និងបានក្លាយខ្លួនទៅជាស្លាកយីហោដែលទទួលបានភាពពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា។​ ភាពជឿទុកចិត្តលើគុណភាព និងសេវាកម្ម បានជំរុញអោយ Hugo BOSS ​ពង្រីកខ្លួនកាន់តែធំជាងមុនទៅទីតាំងថ្មីដើម្បីតបស្នងចំពោះការគាំទ្រ និងបំពេញតម្រូវការដ៏សម្បូរបែបរបស់អតិថិជន។

Hugo BOSS
Hugo BOSS

ការត្រឡប់មកវិញរបស់ Hugo BOSS មិនត្រឹមតែនាំមកនូវទីធ្លាធំទូលាយជាងមុននោះទេ ពួកយើងថែមទាំងយកចិត្តទុកដាក់ខ្ពស់ទៅលើផាសុកភាពរបស់អតិថិជនដោយផ្តល់ជូននូវកន្លែងអង្គុយសម្រាកយ៉ាងប្រណីត ជាមួយនឹងការបម្រើភេសជ្ជៈនៅក្នុងហាងផ្ទាល់តែម្តង។ រចនាបថដ៏ឥតខ្ចោះនៃទីតាំងថ្មីនេះត្រូវបានបង្កើតឡើងយ៉ាងសក្តិសមបំផុតឲ្យស្របទៅនឹងរចនាបថទំនើបរបស់អគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដែលលាតសន្ធឹងដូចនាគរាជកណ្ដាលទីក្រុងភ្នំពេញ។

Hugo BOSS
Hugo BOSS
Hugo BOSS
Hugo BOSS
Hugo BOSS
Hugo BOSS

ដូច្នេះអតិថិជនដែលចង់ដឹងព័ត៌មានបន្ថែមពីហាងលក់សម្លៀកបំពាក់ Hugo BOSS និងភាពអស្ចារ្យរបស់ម៉ាកសញ្ញាប្រណីតនេះ សូមអញ្ជើញមកហាងថ្មីដែលមានទីតាំងនៅជាន់ទី១ ក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ FACEBOOK: Vattanac Capital និង INSTAGRAM: @vattanaccapital  លេខទំនាក់ទំនង៖ ០៧៨ ៥៣៥ ៤៧៤៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T