ការប្រមូលផលស្រូវរបស់ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ៣% ក្នុងឆ្នាំ ២០២០ ដោយសារមូលហេតុទាំងនេះ

//s9.kh1.co/42/42469f971a90c3541486ab570fe179bd23e2a4ef.jpg
សង្គម

 ០៨-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផលិតកម្មស្រូវរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះ ៣% នៅឆ្នាំនេះដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អនិងតំបន់ដាំដុះមានការថយចុះ

សេអ៊ូល៖ ទិន្នន័យស្ថិតិផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែតុលាថា ផលិតកម្មស្រូវរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះ ៣% នៅឆ្នាំនេះ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ និងតំបន់ដាំដុះមានការថយចុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមស្ថិតិរបស់ប្រទេសកូរ៉េបានឱ្យដឹងថា ស្រូវចម្រុះប្រមាណ ៣,៦៣១,០០០ តោនដែលជាអាហារចម្បងសម្រាប់ប្រជាជនកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងត្រូវផលិតនៅក្នុងប្រទេសនេះក្នុងឆ្នាំ ២០២០ ។ តួលេខនេះបានធ្លាក់ចុះ ៣% ប្រៀបធៀបនឹងឆ្នាំមុនឆ្នាំមុន។ ទៀតសោត នេះគឺជាតួលេខដែលធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨០ ដោយរក្សានូវការធ្លាក់ចុះសម្រាប់ឆ្នាំទី ៥ ជាប់ៗគ្នា។

រូបតំណាង
រូបតំណាង

មូលហេតុដែលទិន្នផលស្រូវទាបនេះត្រូវបានគេសន្មតថា ដោយសាររដូវវស្សាដែលអូសបន្លាយដោយព្យុះ ក៏ដូចជាការបន្តធ្លាក់ចុះនៃដីស្រែបង្ករបង្កើនផល។ ទំហំផ្ទៃដីធ្វើស្រែនៅទូទាំងប្រទេសបានធ្លាក់ចុះ ០.៥% ស្មើនឹងចំនួន ៧២៦,៤៣២ ហិកតានៅឆ្នាំនេះ។

គួរឱ្យដឹងផងដែរថា ការប្រើប្រាស់ស្រូវនៅក្នុងប្រទេសបាននឹងកំពុងធ្លាក់ចុះនៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះដោយសារតែការផ្លាស់ប្តូរទម្លាប់នៃការបរិភោគ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េយ៉ុនហាប់

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T