realme 7 series ដែលមានបច្ចេកវិទ្យាពេញនិយម 65W SuperDart នឹងមានការដាក់លក់លើកដំបូងនៅថ្ងៃទី៩ខែតុលានេះហើយ

//s9.kh1.co/d2/d2a0f5f66f54bf14acfba6c6bbe045db70581261.jpg
បច្ចេកវិទ្យា

 ០៨-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី៩ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសផ្លូវការនូវrealme 7 pro និង realme 7 ដែលមានកាមេរ៉ា Sony 64MP Ultra Clear 4  គ្រាប់ ដែលធ្វើអោយអ្នកប្រើប្រាស់ចំណាយថវិកាតិចតែទទួលបាននូវបទពិសោធន៍ដែលនាំមកដោយបច្ចេកវិទ្យាសាកលឿន65W SuperDarts រួមជាមួយនឹងអេក្រង់ Super AMOLED ។ ឥឡូវនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវrealme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជាដបទឹក កាសក្តោប កាបូបកីឡានិង លេខសុីមស្មាតធំហ្មង (១២សប្តាហ៍) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/ca/ca0afa39f155d92f792af5792b7e76abb84ee501.jpg
https://s9.kh1.co/__image/w=650,h=488,q=100/28/285fed31dbeaaad487cb4d8e37afe1f4ca40efc6.jpg

អ្វីដែលគួរអោយទន្ទឹមរង់ចាំនោះគឹ realme 7 pro បាននាំមកនូវបច្ចេកវិទ្យាពេញនិយមសាកលឿន65W SuperDart ដែលតែងតែមានបំពាក់តែនៅលើផលិតផលFlagship ដល់អ្នកប្រើប្រាស់ ដែលអាចសាកបាន13% ក្នុងរយៈពេល3នាទី និង100%ក្នុងរយៈពេល34នាទី ធ្វើអោយអ្នកប្រើប្រាស់មិនចាំបាច់រង់ចាំក្នុងការសាកថ្ម ។ អាចនិយាយបានថា ស្មាតហ្វូនដែលមានតម្លៃទាបជាង realme 7 Proគឺមិនមានការសាកលឿនដូច realme 7 Pro នោះទេ ហើយស្មាតហ្វូនដែលមានការសាកថ្មលឿនដូច realme 7 Proគឺមិនមានតម្លៃទាបដូចrealme 7 pro នោះដែរ។

https://s9.kh1.co/__image/w=650,h=431,q=100/c7/c7cf1a3fff8bead12c5d807f9c2d8791a6655c45.jpg

realme 7 Pro ដែលមានបំពាក់កាមេរ៉ាSony 64MP Ultra Clear 4 គ្រាប់មិនត្រឹមតែអាចថតបានដូចអ្នកជំនាញ ថែមទាំងមានមុខងារ ​Filters ជាច្រើនទៀតធ្វើអោយការថតរូបកាន់តែអស្ចារ្យ។ យើងអាចផ្តិតយកទេសភាពពេលយប់ជាមួយមុខងារ Pro Nightscape និង មុខងារ ​Starry Mode បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold មុខងារ AI Color Portait នឹងសម្គាល់មនុស្សឬវត្ថុ ឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយក្លាយជាពណ៌សខ្មៅ ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញ បានដូចអ្នកជំនាញផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/02/02dd1eaa4ea8ae0e5763a75a2f3cd97afe0f427e.jpg

បន្ថែមជាមួយនឹង អេក្រង់ Super AMOLED និងបាសសម្លេង ២គ្រាប់ Dolby Atmos  realmeគឺជាជម្រើសល្អបំផុតសម្រាប់យុវវ័យដែលចូលចិត្តថតរូប និងការសាកថ្មលឿន។

https://s9.kh1.co/__image/w=650,h=366,q=100/a7/a72ad34c5e7b8192077d1601db10dce7262a85e5.jpg

សម្រាប់ Gamer វិញ realme 7 គឺជាជម្រើសល្អបំផុត ។ ដោយវាមានបំពាក់នូវកាមេរ៉ា Sony 64MP Ultra Clear 4  គ្រាប់ បន្ទះឈីបHelio G95 របស់​ Media Tek​ដែលប្រកាសដំបូងគេក្នុងពិភពលោក​ បាននាំនូវបទពិសោធន៍លឿនបំផុតដល់អ្នកប្រើប្រាស់ ថែមទាំងមានអេក្រង់កម្រិត90Hz មិនថាលេងFacebook មើលវីដេអូ ឬក៏លេងហ្គេម គឺតែងតែធ្វើអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍មើលយ៉ាងរលូន ។

https://s9.kh1.co/__image/w=650,h=365,q=100/d7/d7df2c84c573d5a9d25ad893bc75338d99622105.jpg

បន្ថែមជាមួយនឹង ថាមពលថ្ម5000mAh និងបច្ចេកវិទ្យាសាកថ្ម30W Dart ធ្វើអោយអ្នកប្រកួតហ្គេមមិនមានការបារម្មណ៍ឡើយ ។ជាមួយគ្នានេះដែរ realme 7 គឺជាស្មាតហ្វូនដែលត្រូវបាន MLBB ណែនាំសម្រាប់ការប្រកួត City Tournament ជួយអោយលោកអ្នក ងាយស្រួលក្នុងការទទួលបានជ័យជំនះ ។

https://s9.kh1.co/__image/w=650,h=366,q=100/78/7835ff21b6843d9e8539b9143d7efbae93f7814f.jpg

realme ក្នុងនាមជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាដែលតែងតែឆ្ពោះទៅមុខ realme 7 series បានបំពាក់នូវបច្ចេកវិទ្យាជាច្រើនដែលតែងតែមានបំពាក់តែនៅលើផលិតផលFlagship និងជាស្មាតហ្វូនដែលជាជម្រើសល្អបំផុតក្នុងជួរតម្លៃដូចគ្នា សូមកុំអោយរំលងអោយសោះ៕

https://s9.kh1.co/__image/w=554,h=310,q=100/66/66eac8dacb0ca85e7832d2553e8eff95707a38d6.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T