V. League ១៖ តើក្រុមណាដែលអាចនឹងគ្រងជើងឯក ហើយក្រុមណានឹងត្រូវជម្រុះចេញក្នុងរដូវកាលនេះ?

//s9.kh1.co/63/638142f6c5b0afa1dee9521ac8d97d46458bf304.jpg
កីទ្បា

 ០៨-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការប្រកួតជើងទី ២ នៃរដូវកាល V.League ១ នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះដោយមាន ៨ ក្រុមកំពុងប្រជែងគ្នាដណ្តើមជើងឯក និង ៦ ក្រុមទៀតប្រកួតដើម្បីជៀសវាងការជម្រុះចោល

ហាណូយ៖ ការប្រកួតជើងទី ២ នៃរដូវកាល V.League ១ នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះដោយមាន ៨ ក្រុមកំពុងប្រជែងគ្នាដណ្តើមជើងឯក និង ៦ ក្រុមទៀតប្រកួតដើម្បីជៀសវាងការជម្រុះចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម​ប្រជែងជើងឯករួមមាន៖ ក្រុម Sài Gòn FC មាន ២៤ ពិន្ទុ, ក្រុម Viettel មាន ២២ ពិន្ទុ, ក្រុម Quảng Ninh Coal មាន ២១ ពិន្ទុ, ក្រុម Hà Nội FC, HCM City FC, Becamex Bình Dương, និង ក្រុម Hoàng Anh Gia Lai មាន ២០ ពិន្ទុ និង ក្រុម Hồng Lĩnh Hà Tĩnh មាន ១៨ ពិន្ទុ ។

ទោះបីមាន ៨ ក្រុមក៏ដោយការប្រជែងដណ្តើមជើងឯកគឺផ្តោតស្ទើរទាំងស្រុងទៅលើក្រុមចំនួន ៤ ប៉ុណ្ណោះគឺក្រុម Hà Nội, Viettel, Sài Gòn និង ក្រុម HCM City ។ ក្រុម Hà Nội និង ក្រុម HCM City នឹងជួបគ្នានៅថ្ងៃសៅរ៍នេះ ហើយក្រុមដែលបរាជ័យនឹងអស់ឳកាសសម្រាប់ក្តីសុបិន្តក្នុងការគ្រងដំណែងជើងឯក។

ក្នុងការប្រកួត ២ លើកចុងក្រោយក្រុមការពារតំណែងជើងឯក Hà Nội បានប៉ះជាមួយក្រុម Quảng Nam និង ក្រុម Thanh Hóa ដោយបន្តទម្រង់លេងមិនឈ្នះដាច់នៅរដូវកាលនេះ។

https://s9.kh1.co/__image/w=600,h=455,q=100/e0/e007651a5220187a825188a34986abebf0b8aa3a.jpg

កាលពីរដូវកាលមុនក្រុម HCM City បានឈរនៅលើកំពូលតារាងនៅពាក់កណ្តាលរដូវកាល ប៉ុន្តែក្រុម Hà Nội បានធ្វើការគ្រប់គ្រងលើពួកគេហើយដណ្តើមបានតំណែងជើងឯក ដែលនេះជាអ្វីដែលអាចធ្វើឱ្យក្រុម Sòi Gòn FC ដែលបច្ចុប្បន្នជាក្រុមដែលឈនៅលើកំពូលតារាងនៃលីកនេះមានការព្រួយបារម្ភជាខ្លាំង។

ទោះជាយ៉ាងណាក៏ក្រុម Sòi Gòn FC ធ្លាប់បានយកឈ្នះលើក្រុម Hà Nội ម្ដងរួចមកហើយក្នុងលទ្ធផល ១-០ នៅពហុកីឡដ្ឋាន Hàng Đẫy ក្នុងពាក់កណ្តាលរដូវកាលរដូវដំបូង។

ក្រុម Viettel ក៏ជាក្រុមដែលមានសមត្ថភាពផងដែរ ហើយនៅពីក្រោយក្រុម Sòi Gòn FC តែ ២ ពិន្ទុប៉ុណ្ណោះ ហើយមានតែក្រុម Sòi Gòn FC មួយគត់ដែលបានយកឈ្នះក្រុម Viettel ក្នុងលីគនេះ។ ចំណែកឯក្រុម Hà Nội គួរតែមានអារម្មណ៍ល្អចំពោះឱកាសរបស់ពួកគេ។

រូបតំណាង
រូបតំណាង

ក្នុងចំណោមក្រុមទាំង ៦ ដែលកំពុងតទល់គ្នាដើម្បីជៀសវាងការជម្រុះចោលនោះក្រុមបាតតារាង Quảng Nam ហាក់ដូចជាប្រឈមនឹងការជម្រុះចោលជាងគេ។ ដោយសារតែក្រុមនេះមានតែ ៩ ពិន្ទុប៉ណ្ណោះ ហើយនៅតាមពីក្រោយក្រុម Nam Định និង ក្រុម Hải Phòng ៤ ពិន្ទុឯណោះ ។

គ្រូបង្វឹករបស់ក្រុម Quảng Nam លោក Quango Quang Hùng បាននិយាយថាក្រុមរបស់លោកកំពុងប្រឈមមុខនឹងការលំបាកជាច្រើនហើយនឹងខិតខំអោយអស់ពីសមត្ថភាព ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថានៅមានភារកិច្ចដែលត្រូវប្រឈមដ៏ធំធេងនៅខាងមុខ។

ទន្ទឹមនឹងនេះក្រុម Đà Nẵng ដែលមាន ១៦ ពិន្ទុ, ក្រុម Thanh Hóa និង ក្រុម Sông Lam Nghệ An ដែលមាន ១៥ ពិន្ទុ ហាក់ដូចជាមានសុវត្ថិភាពរួចទៅហើយបើទោះជានៅសល់ ៥ ប្រកួតទៀតក៏ដោយក៏ពួកគេមិនប្រឈមនឹងការជម្រុះចេញដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារការរីករាលដាលនៃជំងឺ COVID-១៩ ឆ្នាំនេះមានតែក្រុមមួយប៉ុណ្ណោះដែលនឹងត្រូវជម្រុះចេញពីក្រុមកំពូលហើយជំនួសមកវិញដោយក្រុមម្ចាស់ជើងឯកនៅ V.League ២ ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T