តៃវ៉ាន់​ចំណាយថវិកាជិត៩០០លានដុល្លារ ដើម្បី​ពង្រឹង​ទ័ពអាកាសរបស់ខ្លួន ប្រឆាំងនឹង​ការគំរាមកំហែងពីចិន

//s9.kh1.co/ec/ecf3ca76d28be8208384b230936fb76ec451021a.jpg
សង្គម

 ០៨-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងការពារជាតិ​តៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា កោះតៃវ៉ាន់បានចំណាយថវិកាអស់ជិត ៩០០លានដុល្លារ នៅឆ្នាំនេះ ដើម្បី​ពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន ក្នុងគោលបំណងប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់កងទ័ព​​ចិន

តៃប៉ិ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ​តៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា កោះតៃវ៉ាន់បានចំណាយថវិកាអស់ជិត ៩០០លានដុល្លារ នៅឆ្នាំនេះ ដើម្បី​ពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន ក្នុងគោលបំណងប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់កងទ័ព​​ចិន ហើយសម្ពាធដែលប្រទេសចិន កំពុងដាក់មកលើកោះតៃវ៉ាន់ គឺពិតជាខ្លាំងក្លាណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសចិនដែលតែង​អះអាង ថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន បាននឹងកំពុងបង្កើនសកម្មភាពយោធា​ទៅជិតកោះនេះ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលចិនហៅថា “ការឃុបឃិត” រវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ប្រទេសចិនក៏​មានមានការខឹងសម្បារ​​​ចំពោះ​ទង្វើរបស់សហរដ្ឋអាមេរិក ដែល​បានបង្កើនចំណងទាក់ទងការទូត ក៏ដូចជាផ្តល់ការគាំទ្រដល់កោះតៃវ៉ាន់ ដោយមានទាំងការលក់អាវុធ ​រួមទាំងដំណើរទស្សនកិច្ចរបស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់​អាមេរិក ទៅកោះតៃវ៉ាន់ជាដើម។

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ យន្ដហោះចម្បាំង​ចិនបានហោះឆ្លងកាត់តាម​ផ្លូវ​ច្រកសមុទ្រតៃវ៉ាន់ ហើយហោះ​ទៅកាន់តំបន់​ដែនអាកាសហាមឃាត់ ភាគនិរតីរបស់កោះតៃវ៉ាន់ជាច្រើនដង។ ថ្លែងនៅឯសភារដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់លោក Yen De-fa បាន​គូសបញ្ជាក់ថា ទ័ពអាកាសតៃវ៉ាន់បានហោះស្ទាក់​យន្តហោះទ័ពអាកាសចិនចំនួន ២,៩៧២ដងនៅឆ្នាំនេះ ដោយត្រូវចំណាយប្រាក់អស់​ប្រមាណ ២៥,៥ ពាន់លានដុល្លារតៃវ៉ាន់ (ឬ ៨៨៦,៤៩ លានដុល្លារអាមេរិក) ។

គួរជម្រាបដែរថា កាលពីឆ្នាំមុនសហរដ្ឋអាមេរិក បានយល់ព្រម​លក់យន្តហោះចម្បាំង F-16 ​ជាច្រើនគ្រឿងឱ្យទៅកោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងមួយ​មានទំហំទឹកប្រាក់​ចំនួន ៨ពាន់លានដុល្លារអាមេរិក ដែល​ធ្វើឱ្យចំនួនយន្តហោះសរុបរបស់កោះនេះមានទៅដល់ជាង ២០០គ្រឿង និង​​ក្លាយជាដែនកោះមានកងយន្តហោះចម្បាំងប្រភេទ F-16 ធំបំផុតនៅអាស៊ី៕

កងទ័ពអាកាសតៃវ៉ាន់ អំឡុងពេលធ្វើសមយុទ្ធយោធា កាលពីខែមករានៅទីក្រុង​ Hsinchu កោះតៃវ៉ាន់
កងទ័ពអាកាសតៃវ៉ាន់ អំឡុងពេលធ្វើសមយុទ្ធយោធា កាលពីខែមករានៅទីក្រុង​ Hsinchu កោះតៃវ៉ាន់
ការបង្ហាញគ្រឿងសព្វាវុធរបស់កោះតៃវ៉ាន់
ការបង្ហាញគ្រឿងសព្វាវុធរបស់កោះតៃវ៉ាន់
ប្រធានាធិបតី​កោះតៃវ៉ាន់ ហៅប្រទេសចិន ថាជាអ្នកបង្កជាអ្នកការគំរាមកំហែងក្នុងតំបន់
ប្រធានាធិបតី​កោះតៃវ៉ាន់ ហៅប្រទេសចិន ថាជាអ្នកបង្កជាអ្នកការគំរាមកំហែងក្នុងតំបន់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T