អាយុទើបតែ១៦ឆ្នាំទេ តែអាចរកប្រាក់បានខ្ទង់មុឺនដុល្លារក្នុងមួយខែ ដោយការលក់ស្បែកជើងតាមអនឡាញ

//s9.kh1.co/89/895530c151f1fbe85100c5851e3b5e170f678ea0.png
សង្គម

 ០៨-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យុវជនម្នាក់មានឈ្មោះថា Remus Er វ័យ១៦ឆ្នាំ រស់នៅក្នុងប្រទេសសិង្ហបុរី អាចរកប្រាក់ចំណូលបានខ្ទង់មុឺនដុល្លារអាមេរិកក្នុងមួយខែ ដោយការលក់ស្បែកជើងតាមអនឡាញ ទាំងដែលខ្លួនកំពុងសិក្សាថ្នាក់វិទ្យាល័យ។

សិង្ហបុរី៖ យុវជនម្នាក់មានឈ្មោះថា Remus Er វ័យ១៦ឆ្នាំ រស់នៅក្នុងប្រទេសសិង្ហបុរី អាចរកប្រាក់ចំណូលបានខ្ទង់មុឺនដុល្លារអាមេរិកក្នុងមួយខែ ដោយការលក់ស្បែកជើងតាមអនឡាញ ទាំងដែលខ្លួនកំពុងសិក្សាថ្នាក់វិទ្យាល័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវជនដ៏វ័យក្មេងរូបនេះ បានលក់ស្បែកជើងប៉ាត់តាដែលសុទ្ធសឹងតែជាម៉ាកល្បីៗ រួមមានម៉ាក Nike, Jordans, Adidas Yeezy និងស្បែកជើងផ្ទាត់ផងដែរ។ ហើយមានខែខ្លះ គេអាចរកប្រាក់ចំណូលបានរហូតដល់ប្រមាណ១៤,៧០០ដុល្លារអាមេរិក ទៅប្រមាណ២២,០០០ដុល្លារអាមេរិកឯណោះ ដែលជាងពាក់កណ្ដាលនៃប្រាក់ចំណេញ គឺត្រូវបានគេប៉ាន់ស្មានថា បានមកពីក្រុមសិស្សសាលា Geylang Methodist School ដែលបញ្ជាទិញ។

យោងតាមសម្ដីរបស់យុវជនខាងលើ បានឲ្យដឹងថា រយៈពេល៧ថ្ងៃក្នុងមួយសប្ដាហ៍ គឺមានភាពមមាញឹកយ៉ាងខ្លាំង ដោយចាប់ផ្ដើមពីសាលារៀនពេលព្រឹក រៀនគួរពេលរសៀល និងរម្លឹកមេរៀនមុនអាហារពេលល្ងាច ហើយបន្ទាប់មកទៀត ក៏ចាប់ផ្ដើមការលក់ស្បែកជើងនៅលើវេបសាយ និងបណ្ដាញសង្គម WhatsApp Telegram ជាដើម។ លើសពីនេះទៀត គេក៏មានបុគ្គលិកបីនាក់ សម្រាប់ជួយទំនាក់ទំនងជាមួយភ្ញៀវនៅឯក្រៅប្រទេសផងដែរ។

ចំពោះគំនិតអាជីវកម្មលក់ស្បែកជើងបានកើតឡើង បន្ទាប់ពីគេ បានលេងហ្គេមមួយចំនួនពីរថ្ងៃ ដោយចំណាយប្រាក់អស់ប្រមាណ៧៣៦ដុល្លារអាមេរិក និងឈ្នះស្បែកជើងម៉ាក Yeezy ចំនួន៥គូ។ ហើយគេក៏យកស្បែកជើងដែលឈ្នះលក់បន្ដ ដោយបានប្រាក់សរុបចំនួន២,៥០០ដុល្លារអាមេរិក។

យ៉ាងណាមិញ ឥឡូវនេះ យុវជន Remus Er កំពុងគ្រោងនឹងបើកហាងលក់ស្បែកជើងផ្ទាល់ខ្លួនមួយកន្លែង តែដោយសារស្ថានភាពមិនទាន់អំណោយផល ដូច្នេះគេនឹងពិចារណាបន្ថែមទៀតសិន៕

សូមទស្សនារូបភាពខាងក្រោម៖

  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
  យុវជន Remus Er
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T