ស្នេហា៖ មនុស្ស​ស្រីភាគ​ច្រើន ​ចាប់​អារម្មណ៍​លើ ​មនុស្ស​ប្រុស​ដំបូង​គេ គឺរូប​រាងសង្ហា​ និងមុខមាត់ស្អាត​ ប៉ុន្តែ​ចំណុច​ទាំង​នេះ​ មិនមែន​ជា ​ភាព​ទាក់​ទាញយូរ​អង្វែង​ នៅក្នុង​ចិត្ត មនុស្សស្រីគ្រប់​រូប​នោះទេ ព្រោះ​នៅពេល​ដែល​ ទំនាក់​ទំន​ងវិវត្តន៍ ទៅមុខ​យូរ​ៗទៅ​អ្នក​នឹង​ដឹងថា​ រូបរាងខាងក្រៅ​ពិត​ជា ​​មិនមែន​ជា​រឿង​សំខាន់ ពិត​ប្រាកដនោះទេ​។

រូបតំណាង

ចុះប្រសិនបើជា​អ្នកវិញ ​តើ​​អ្នកនឹង​ជ្រើសរើស​ បុរស​បែបណា ​ជា​ដៃ​គូរ​? បុរស​ដែលមិនសូវស្អាត​ តែ​​​អាច​ពឹង​ពាក់​បាន ​ឬក៏​បុរស​ដែល​ មានតែ​រូប​រាង​សង្ហា? យ៉ាង​ណាមិញ ​បើ​យើងមើល​លើ​ការ​សិក្សា ​របស់​លោក​Daniel Farrelly ជា​អ្នកចិត្ត​សាស្ត្រ​នៃ ​សាកលវិទ្យាល័យWorcester នៅក្នុង​ចក្រភព​អង់​គ្លេស បានបង្ហាញ​លទ្ធផល ​ដែលបាន​សិក្សា​លើស្ត្រី ដែល​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា ​​ចំនួន​២០០នាក់។ ជា​លទ្ធផល​បុរស​សង្ហា ​បាន​ធ្វើ​ឲ្យ​នារី​មាន​ ការ​ចាប់​អារម្មណ៍​ច្រើន​ ជាង​បុរស​ដែល​មិនសូវទាក់ទាញ ​ពេល​ជួប​គ្នា​ដំបូង​។

រូបតំណាង

ក៏ប៉ុន្តែ​បន្ទាប់​ពី​បាន​ធ្វើ​ ការ​ពិសោធន៍​ដោយ​ ការ​ធ្វើ​​ឲ្យ​ក្មេង​លង់​ទឹក ​ហើយឲ្យ​​បុរស​ដែល​មិន​សូវទាក់​ទាញ ​ស្ទុះ​ស្ទា​ទៅ​ជួយ​ក្មេង​លង់​ទឹកនោះ ចំណែក​បុរស​ដែល​សង្ហា ធ្វើ​ជាមិនខ្វល់ ហើយ​មិន​បាន​ ទៅ​ជួយក្មេង​នោះទេ​។ ជា​លទ្ធផល​នោះគឺ​ គេក៏បាន​ទទួលថា ​បុរស​ដែល​មិនសូវទាក់​ទាញ ​ទទួល​បាន​នៅ​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ជាង​បុរស​សង្ហា​។

រូបតំណាង

ជាការ​ពិត​បុរសដែល មានគុណធម៌គឺ មានភាពទាក់ទាញ ជាងបុរសសង្ហា។ និយាយឱ្យសាមញ្ញទៅ នៅពេល​ដែល​អ្នក​មាន​គំនិត ​ស៊ី​ជម្រៅបន្តិច ​អ្នក​នឹង​ដឹង​ថា​ការពិត​ រូបរាងកាយរបស់បុរស ពិតជាមិនសំខាន់ចំពោះស្ត្រី ជាងភាពថ្លៃថ្នូរ របស់គាត់នោះទេ។ ថ្វី​ត្បិត​តែពេលខ្លះ ​រូប​សម្បត្តិខាងក្រៅ ​អាច​ទាក់​ចិត្ត​មនុស្ស​គ្រប់​គ្នាបាន​ ពេល​ជួប​ដំបូង​ពិត​មែន ​តែ​ធាតុ​ពិត​ វាមិន​អាច​បិទបាំង​ នៅ​អត្ត​ចរឹក​មិនល្អ​ របស់​អ្នក​បាន​មួយ​ជីវិត​នោះទេ​។ 

រូបតំណាង

ជីវិត​គូរ​ក៏ដូចគ្នា ​មនុស្ស​២នាក់​ដែល ​អាច​​រស់​នៅ​ជាមួយ​គ្នា បាន​យូរ​អង្វែង​​មិនមែន គិត​តែទៅលើ​​សម្រស់ នឹង​រូប​រាង​តែប៉ុណ្ណោះ​​ទេ តែ​អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​នោះ គឺ​ថា​បុរស​ម្នាក់​នោះ ​មាន​ភាព​ចាស់​ទុំ​ ​អាច​ឲ្យ​យើង​ពឹង​ពាក់ ​និង​យកអាសារ​បាន​ដល់ កម្រិត​ណានៅពេល​ដែល ​រស់​​នៅ​ជាមួយ​គ្នា​​នោះ​។

រូបតំណាង

មនុស្សស្រីត្រូវ​ចាំ​ថា ​មនុស្ស​ប្រុស​ដែល​សង្ហាស្អាត ​មិន​ខ្វះ​នោះទេ តែ​មនុស្ស​ប្រុស​ដែល​មាន​ចរឹក​ល្អ ចេះ​យកអាសារ​យើង​នោះ ទើប​ពិបាក​រក​ ហើយ​បើ​មាន​ហើយ ត្រូវ​ចេះ​ថែរក្សា​គ្នា​។ ព្រោះ​ប្រសិនបើអ្នក សម្រេច​ជ្រើស​យក ​បុរ​សសង្ហា តែ​មុខ​មាត់ ​តែ​ចរឹក​មិនបាន​ នោះជីវិត​អ្នក​នឹងជួប​​ទឹក​ភ្នែក ​ច្រើន​ជាង​ញញឹម​ ហើយ​ក៏ពិបាក​នឹង​រស់​នៅ ជាមួយ​គ្នា​ឲ្យ​បាន ​យូរអង្វែងទៅមុខដែរ​៕  

ប្រភព៖ psychologyrelrules

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]