(Update) រដ្ឋបាល​រាជធានី​ភ្នំពេញ៖ កម្មករ​ស៊ិន​ទ្រី​បន្ដ​មិន​ចេញ​ប្រមូល​​សំរាម​ដូច​ការព្រម​ព្រៀង​កាល​ពី​ម្សិលមិញ

//s9.kh1.co/e5/e5797d07a05e244c8f1f7ad12716b1594bbc594b.jpg
សង្គម

 ០៨-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៊ិនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀងក្នុង​កិច្ចប្រជុំរកដំណោះស្រាយកាលពីថ្ងៃម្សិលមិញឡើយ

រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៊ិនទ្រី បន្ដមិនចេញប្រមូលសំរាម​តាម​ការ​ព្រមព្រៀងក្នុងកិច្ចប្រជុំរកដំណោះស្រាយកាលពីថ្ងៃម្សិលមិញឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ខ្លួនមានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៊ិនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀងក្នុងអង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ខណៈមានកាចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៊ិនទ្រី បានព្រមព្រៀងដូច​ខាងក្រោម៖

១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុន​ទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។

២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខរដ្ឋបាលរាជធានីភ្នំពេញធានាមិនឲ្យបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ

៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញថា យ៉ាងណានៅល្ងាចថ្ងៃទី០៧ ខែតុលា ដដែលកម្មករនិយោជិតដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀងនោះឡើយ។

សូមរំឭកថា តាំងពីល្ងាចថ្ងៃទី ០២ ដល់ព្រឹកថ្ងៃ ០៧តុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បាន​ធ្វើ​កូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា​ក្នុង​រាជធានីភ្នំពេញ។ ការធ្វើកូដកម្មនេះ កម្មករបានទាមទារឲ្យក្រុមហ៊ុន ស៊ិនទ្រី ដោះស្រាយនូវ៖ «ប្រាក់បំណាច់អតីតភាពកាងារ ប្រាក់​សំណង​ជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ​ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់»។

ក្រោយពីមានការសម្របសម្រួលកាលពីថ្ងៃ ០៧ តុលា កម្មករបានស្ម័គ្រចិត្តឈប់ធ្វើបាតុកម្ម ដោយសន្យាថានឹង​ចូលបម្រើ​ការងារ​វិញ​នៅរសៀលថ្ងៃទី ០៧ តុលានេះ។ យ៉ាងណាមន្ត្រីថា រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៊ិនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀងឡើយ៕

https://s9.kh1.co/__image/w=650,h=931,q=100/07/07aa12699c082bffcc586c1db73bff4959cec33f.png
រូបភាពពីទំព័រហ្វេសប៊ុក លោក Somethearith Din
រូបភាពពីទំព័រហ្វេសប៊ុក លោក Somethearith Din
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T