ខួបកំណើតអាយុ ៤ឆ្នាំកូនស្រី ភិន សុដាលីស ធ្វើយ៉ាងសាមញ្ញ តែរីករាយ

//s9.kh1.co/29/296632feaf63bb7e3097567bda048630f60b786c.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុននេះបន្តិច អ្នកនាង ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងកម្មវិធីខួបកំណើតកូនស្រីគ្រប់អាយុ ៤ឆ្នាំ មើលទៅពិតជាសប្បាយរីករាយ មានក្ដីសុខខ្លាំងតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្ន អ្នកនាង ភិន សុដាលីស មានកូនស្រីម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ និងឆ្លាតថែមទៀតផង មិនតែប៉ុណ្ណោះ ពេលនេះ កូនស្រីតារារូបនេះ ក៏កាន់តែធំធាត់ជាងមុន និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រសែភ្នែកមហាជន។ ដោយគ្រប់ពេល​តារាស្រីរូបនេះ តែងតែផ្ដល់នៅភាពកក់ក្ដៅ​ និងមើលថែទាំកូនបានយ៉ាងល្អ បើទោះបីមេម៉ាយមែនពិត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ខណៈពេលដែលកូនស្រីកាន់តែធំជាងមុន អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែនាំកូនស្រីទៅដើរលេងលំហែកាយជាមួយគ្នា បង្កើនភាពស្និទ្ធស្នាល ហើយបង្ហាញនៅស្នាមញញឹមយ៉ាងរីករាយតែម្ដង។ ក្នុងនោះដែរ មុននេះបន្តិច អ្នកនាង ភិន សុដាលីស បានបង្ហោះរូបភាពក្នុងកម្មវិធីខួបកំណើតកូនស្រីអាយុ ៤ឆ្នាំ ដែលធ្វើឡើងយ៉ាងសាមញ្ញ មានតែសាច់ញាតិ បងប្អូន និងមិត្តជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ។ 

បើទោះបី ឆ្នាំនេះរៀបចំឡើងមិនធំដូចរាល់ឆ្នាំ តែមើលតាមទិដ្ឋភាពក្នុងពិធី ភ្ញៀវម្នាក់ៗបានបង្ហាញ ភាពសប្បាយរីករាយក្រៃលែងតែម្ដង ជាពិសេសកូនស្រីតារារូបនេះផ្ទាល់ ក៏បានផ្ដល់នៅស្នាមញញឹមយ៉ាងពេញចិត្ត ដោយមានម្ដាយរៀបចំពិធីខួបកំណើតជូនខ្លួនយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត គេង្កេតឃើញការរៀបចំ និងដេគ័រក្នុងពិធី គឺមានភាពស្រស់ស្អាត និងលេចធ្លោខ្លាំងថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
កូនស្រី  អ្នកនាង ភិន សុដាលីស
កូនស្រី  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
  អ្នកនាង ភិន សុដាលីស និងកូនស្រី
ទិដ្ឋភាពក្នុងពិធីខួបកំណើត កូនស្រី  អ្នកនាង ភិន សុដាលីស 

ភិន សុដាលីស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T