ភិន សុដាលីស ធ្វើខួបកំណើតឲ្យកូនស្រីយ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម

//s9.kh1.co/11/1111f1ae6347f43547cea60ae4ecefa0d6a91f6b.jpg
នារី

 ០៨-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភិន សុដាលីស បានប្រារព្ធពិធីខួបកំណើតកូនស្រីសាមញ្ញ តែមើលទៅយ៉ាងមានសុភមង្គល

ភ្នំពេញ៖ តារាសម្ដែងស្រី ភិន សុដាលីស ជាតារាមួយរូបដែលមហាជនបានស្គាល់នាងយ៉ាងច្បាស់តាមរយៈការសម្ដែងខ្សែភាពយន្តភាគ និងកុនខ្នាតធំ ហើយរាល់ស្នាដៃរបស់អ្នកនាងគឺតែងតែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ អ្នកនាង ភិន សុដាលីស មិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈនោះទេ ​តែបើក្រឡេកមើលពីស្ទាយ៍តុបតែងខ្លួនវិញគឺកាលីប ហាយសូមិនចាញ់តារាបរទេសឡើយ ដែលកាន់តែបង្កើនភាពទាក់ទាញ់ដល់ហ្វេនៗឲ្យកាន់ស្រលាញ់ និងគាំទ្រផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើយើងក្រឡេកមើលលើជីវិតស្នេហារបស់អ្នកនាងគឺមានភាពបរាជ័យ ដែលស្ពាយឈ្មោះជាស្រ្តីមេម៉ាយ មើលថែកូនស្រីតែមួយម្នាក់ឯង ប៉ុន្តែ អ្នកនាង ភិន សុដាលីស នៅតែមានទំនួលខុសត្រូវ និងមានការមើលថែកូនស្រីបានយ៉ាងល្អបំផុត។

ជាពិសេសកាលពីពេលម្សិលមិញនេះ អ្នកនាងបានរៀបចំកម្មវិធីជប់លៀងថ្ងៃកំណើតឱ្យកូនស្រីបណ្ដូលចិត្តរបស់អ្នកនាងយ៉ាងសប្បាយរីករាយ និងយា៉ងកក់ក្ដៅ ហើយនៅក្នុងកម្មពិធីនោះដែលក៏មានមិត្តៗសិល្បៈចូលរួមផងដែរ។ នៅក្នុងកម្មពិធីខួបកំណើតកូនស្រី ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីកាយវិការស្និទ្ធស្នាល ពោរពេញដោយក្ដីស្រលាញ់ដែលម្ដាយមានចំពោះកូន មើលទៅពួកគេពិតជាមានសេចក្ដីសុខជាមួយគ្នាខ្លាំងណាស់ ក្នុងនោះដែលហ្វេនៗជាច្រើនបានជូនពរនាង និងកូនស្រីនៅក្នុងថ្ងៃពិសេសនោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនស្រីរបស់អ្នកនាង ភិន សុដាលីស
កូនស្រីរបស់អ្នកនាង ភិន សុដាលីស
អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
ក្រុមគ្រួសារអ្នកនាង ភិន សុដាលីស 
ក្រុមគ្រួសារអ្នកនាង ភិន សុដាលីស 
ភិន សុដាលីស
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T