ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុត ដើម្បីរក្សាសុវត្ថិភាពនៅតាមសាលារៀន!

//s9.kh1.co/ad/ad9a7daf2df0f2a1dc42039341cf9a5b99fefa83.jpg
សង្គម

 ០៨-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។

រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ភ្ជាប់ជាមួយទែរម៉ូម៉ែត្រប្រើប្រាស់កាំរស្មីក្រហមអាំងប្រាស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដល់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ឧបករណ៍ទាំងនេះ នឹងត្រូវប្រើប្រាស់នៅតាមសាលារៀនដែលបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី៧ ខែកញ្ញាបន្ទាប់ពីបិទទ្វាររយៈពេល ៦ ខែកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រគល់ផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩
ការប្រគល់ផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩

ផ្ទាំងក្តារព័ត៌មាននីមួយៗ មានរៀបរាប់អំពីវិធានការបង្ការជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងមានបំពាក់ជាមួយនូវទែរម៉ូម៉ែត្រប្រើប្រាស់កាំរស្មីក្រហមអាំងប្រា ដែលវាស់កម្តៅស្វ័យប្រវត្តិ​ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ។ មុនពេលចូលសាលារៀន សិស្សានុសិស្ស នឹងត្រូវឈរនៅខាងមុខឧបករណ៍ស្គែននេះដើម្បីវាស់កម្តៅ។ ពន្លឺពណ៌បៃតងបញ្ជាក់អំពីកម្តៅដែលមានសុវត្ថិភាព (៣៧,៥ អង្សាសេ ឬទាបជាងនេះ) ហើយបន្ទាប់មកពួកគេអាចដាក់ដៃរបស់ពួកគេនៅក្រោមឧបករណ៍ដាក់អាល់កុលលាងដៃដែលនឹងចេញដោយស្វ័យប្រវត្តិ។ ប្រសិនបើទែរម៉ូម៉ែត្របញ្ចេញពន្លឺពណ៌ក្រហមបញ្ជាក់ថា សិស្សនោះគ្រុនក្តៅ និងត្រូវទៅជួបវេជ្ជបណ្ឌិត ដើម្បីធ្វើការព្យាបាលជាបន្ទាន់។ ក្នុងដំណាក់កាលទាំងមូល គឺសិស្សមិនចាំបាច់ប៉ះទែរម៉ូម៉ែត្រ និងឧបករណ៍ដាក់អាល់កុលលាងដៃនោះទេ ហើយវាមានអនាម័យខ្ពស់ លឿន និងមានសុវត្ថិភាពបំផុត។

                 លោក Pern Chen បង្ហាញអំពីរបៀបប្រើប្រាស់ និងដំណើរការនៃផ្ទាំងក្តារព័ត៌មាន    
                 លោក Pern Chen បង្ហាញអំពីរបៀបប្រើប្រាស់ និងដំណើរការនៃផ្ទាំងក្តារព័ត៌មាន    

នៅក្នុងពិធីប្រគល់ និងទទួលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានមកទទួលបរិក្ខារទាំងនេះដោយផ្ទាល់ជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ អេង ហួត ​លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ យក់ សម្បត្តិ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ​ ឱ វណ្ណឌីន និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលពីនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen ប្រធានផ្នែករដ្ឋបាលសុវត្ថិភាព និងសុខភាពការងារ លោក Emilio Thiel និងនាយកផ្នែកការងារសង្គម អ្នកស្រី Cheong Cheng

លោក Pern Chen បានឲ្យដឹងថា៖

“យើងសង្ឃឹមថា ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់លាងដៃស្វ័យប្រវត្តិទាំងនេះ នឹងជួយសម្រួលដល់សិស្ស និងមន្ត្រីអប់រំនៅពេលពួកគេត្រឡប់មកសាលារៀនវិញ។ បរិក្ខារទាំងនេះ សុទ្ធតែដំណើរការដោយស្វ័យប្រវត្តិ ដូច្នេះយើងមិនចាំបាច់ស្គែនដើម្បីវាស់កម្តៅពួកគេដោយប្រើដៃ និងចាក់អាល់កុលលើដៃពួកគេដោយប្រើដៃនោះទេ។ ប្រសិនបើសិស្សានុសិស្ស មានអារម្មណ៍មិនស្រួលខ្លួន ពួកគេអាចដើរទៅរកឧបករណ៍ទាំងនោះគ្រប់ពេលដើម្បីវាស់កម្តៅ និងលាងសម្អាតដៃរបស់ពួកគេ”។

  ប្រសាសន៍របស់លោក Pern Chen 

លោក Pern Chen បានបន្ថែមថា៖

“ចំណែកព័ត៌មាននៅលើផ្ទាំងក្តារព័ត៌មាន ក៏នឹងណែនាំសិស្សានុសិស្សអំពីការអនុវត្តល្អបំផុតដើម្បីបង្ការជំងឺកូវីដ-១៩ ផងដែរ ដូចជា ការពាក់ម៉ាស់ត្រឹមត្រូវ និងវិធានការអនាម័យ។ល។ ជាថ្មីម្តងទៀត យើងសូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលបានអនុញ្ញាតឲ្យណាហ្គាវើលដ៍ចូលរួមជួយរក្សាសុវត្ថិភាពនៅក្នុងអំឡុងពេលជំងឺរាតត្បាតសកលនេះ”។

   ប្រសាសន៍របស់លោក Pern Chen 

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា៖

“ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្សរបស់យើងនៅពេលពួកគេត្រឡប់មកសាលារៀនវិញ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះណាហ្គាវើលដ៍ដែល បានឧបត្ថម្ភជាបន្តបន្ទាប់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបង្ការ គ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា”។

ប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង

សូមបញ្ជាក់ថា បរិក្ខារ ១០០ ឈុតដែលមានតម្លៃសរុប ៥០.០០០ ដុល្លារអាមេរិកនេះ គឺជាការឧបត្ថម្ភលើកទីបួនរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស ដល់ក្រសួងសុខាភិបាលបន្ទាប់ពីការឧបត្ថម្ភកុំព្យូទ័រយួរដៃ ៥ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគ ១​ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកមេរោគ ៣.០០០ ឈុត។

គួររំឭកផងដែរថា ក្នុងរយៈពេល ៤ ខែ កន្លងទៅនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានធ្វើការឧបត្ថម្ភផងដែរនូវម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញដែលសរុបជាទឹកប្រាក់មានចំនួន ១១៨.០០០ ដុល្លារអាមេរិក៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T