តោះមកមើលវីដេអូរបស់ពូដូ ពេលដែលចូលលេងប្រកួតដំបូងឲ្យ Sporting, Man UTD, R. Madrid និង Juventus

//s9.kh1.co/ac/acfb278279f79f24a96eae963f12e54f827cdd9b.jpg
កីទ្បា

 ០៨-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងអាជីពជាកីឡាករបាល់ទាត់ឈុតធំ Ronaldo ធ្លាប់លេងឲ្យក្លិបធំៗចំនួន៤រួចមកហើយគឺ Sporting Lisbon, Man UTD, R. Madrid និង Juventus

បរទេស៖ ចាប់តាំងពីប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់ឈុតធំកាលពីឆ្នាំ២០០២មកទល់ពេលនេះ កីឡាករ Cristiano Ronaldo គឺជាតារាដ៏លេចធ្លោជាងគេមួយរូប ក្នុងចំណោមកីឡាករល្បីៗលើលោក។ ក្នុងនោះរូបគេធ្លាប់ឈ្នះពានរង្វាន់កីឡាករល្អដាច់គេ (Ballon d'Or) ចំនួន៥លើក ពានរង្វាន់ UEFA Champions League ចំនួន៥លើក និងពានរង្វាន់លីគកំពូលជាច្រើនទៀតជាមួយក្លិប Manchester United, Real Madrid និង Juventus

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

Ronaldo ចាប់ផ្តើមអាជីពជាកីឡាករនៅក្នុងក្លិប Sporting Lisbon របស់ប្រទេសព័រទុយកាល់ក្នុងឆ្នាំ២០០២ រួចក៏បានផ្លាស់ទៅចូលរួមជាមួយ Man UTD ក្នុងឆ្នាំ២០០៣។ ក្រោយចំណាយពេល៦ឆ្នាំជាមួយលោក Alex Ferguson កីឡាកររូបនេះក៏បានផ្លាស់ទៅចូលរួមជាមួយក្លិប Real Madrid ក្នុងឆ្នាំ២០០៩។ ហើយបន្តទៅលេងឲ្យ Juventus នៅក្របខណ្ឌ Serie A ក្រោយចាកចេញពី Real Madrid ក្នុងឆ្នាំ២០១៨។ យ៉ាងណាមិញ នៅរដូវកាល២០២១/២២ នេះ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ បានត្រឡប់មកទ្រនំចាស់វិញជាលើកទី២ ពោលគឺក្លិបបិសាចក្រហម Manchester United ដោយចុះកុងត្រារហូតដល់ឆ្នាំ២០២៣។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ដោយឡែកខាងក្រោមនេះជាវីដេអូមួយដែលបង្ហាញពីការលេងប្រកួតដំបូងរបស់ Ronaldo ឲ្យក្លិប Sporting Lisbon, Man UTD, Real Madrid និង Juventus ៖ 

Ronaldo ចូលលេងប្រកួតដំបូងឲ្យក្លិប Sporting Lisbon, Man UTD, R. Madrid និង Juventus

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T