រុស្ស៊ីជម្លៀសប្រជាជនជាង២ពាន់នាក់ ​ក្រោយអគ្គិភ័យដ៏ធំបានឆាបឆេះនៅឃ្លាំងអាវុធ (មានវីដេអូ)

//s9.kh1.co/d6/d642e54328904d6db995c7840944aa9289fb505e.jpg
សង្គម

 ០៨-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធររុស្ស៊ីបានជម្លៀស​ប្រជាជន​ប្រមាណ ២,៣០០នាក់ ចេញពីភូមិនានាក្នុងតំបន់ Ryazan បន្ទាប់ពី​អគ្គិភ័យ​បានឆាបឆេះនៅឃ្លាំងអាវុធយុទ្ធភណ្ឌ

ម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបានជម្លៀស​ប្រជាជន​ប្រមាណ ២,៣០០នាក់ ចេញពីភូមិនានាក្នុងតំបន់ Ryazan កាលពីថ្ងៃពុធ ដោយក្នុងនោះមានទាំងមនុស្ស ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពី​អគ្គិភ័យ​បានឆាបឆេះនៅឃ្លាំងផ្ទុកអាវុធយុទ្ធភណ្ឌ ដែល​បង្កជាផ្សែង​ខ្មៅអួរអាប់ពេញផ្ទៃមេឃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ដពន្លត់អគ្គិភ័យ ត្រូវបានគេឃើញនៅលើដងផ្លូវ នៅពេល​មានករណីផ្ទុះឃ្លាំងគ្រាប់រំសេវមួយកន្លែងក្នុងតំបន់ Ryazan ​
រថយន្ដពន្លត់អគ្គិភ័យ ត្រូវបានគេឃើញនៅលើដងផ្លូវ នៅពេល​មានករណីផ្ទុះឃ្លាំងគ្រាប់រំសេវមួយកន្លែងក្នុងតំបន់ Ryazan ​

យោងតាមសេវា​សង្គ្រោះបន្ទាន់រុស្ស៊ី​ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា នៅក្នុងឃ្លាំងអាវុធមានផ្ទុកមីស៊ីល និងគ្រាប់កាំភ្លើងធំ​ចំនួន ១១០គ្រាប់ ហើយគេអាចឮសំឡេងផ្ទុះនៅរៀងរាល់ ៥ទៅ១០ វិនាទីម្តង។ ចំណែក​សារព័ត៌មាន TASS ​ក៏បានឱ្យដឹងដែរថា ក្នុងហេតុការណ៍នេះមានមនុស្ស ៦នាក់បានរងរបួស ​ដោយ ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ផ្សែងខ្មៅអួរអាប់បានហុយចេញពីទីកន្លែង ដែលមានអគ្គិភ័យឆាបឆេះនៅ​​តំបន់ Ryazan ​ កាលពីថ្ងៃពុធ ទី៧ ខែតុលា
ផ្សែងខ្មៅអួរអាប់បានហុយចេញពីទីកន្លែង ដែលមានអគ្គិភ័យឆាបឆេះនៅ​​តំបន់ Ryazan ​ កាលពីថ្ងៃពុធ ទី៧ ខែតុលា

គួរជម្រាបដែរថា ផ្លូវធ្វើដំណើរនានានៅ​ក្នុងតំបន់កើតហេតុត្រូវបានបិទ ហើយប្រជាជន​យ៉ាងតិចចំនួន ១៤ភូមិ​ ត្រូវបានជម្លៀស​ទៅរកទីកន្លែងសុវត្ថិភាព។ ចំណែកអភិបាលខេត្ត ក៏បានប្រកាសស្ថានភាពអាសន្ន នៅក្នុងតំបន់ផងដែរ៕

ក្នុងហេតុការណ៍នេះមានមនុស្ស ៦នាក់បានរងរបួស
ក្នុងហេតុការណ៍នេះមានមនុស្ស ៦នាក់បានរងរបួស

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T