ទៀតហើយ! ការលេចធ្លាយសារធាតុពុលដែលសង្ស័យមួយ ក្នុងប្រទេសរុស្ស៊ី បានសម្លាប់ជីវិតក្នុងសមុទ្រ អស់៩៥ភាគរយ

//s9.kh1.co/f1/f19ad590347e52a43c00add7f929b594e00ca8df.jpg
សង្គម

 ០៨-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សត្វមឹក ឆ្មាសមុទ្រ និងសត្វផ្សេងៗទៀត បានចាប់ផ្ដើមស្លាប់គរលើគ្នា នៅលើឆ្នេរសមុទ្រ។

រុស្ស៊ី៖ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងស្រុកបាននិយាយថា ការលេចធ្លាយជាតិពុលនៅតាមបណ្ដោយឆ្នេរសមុទ្រ នៅលើឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី បានសម្លាប់ជីវិតក្នុងសមុទ្រអស់៩៥ភាគរយ។ អ្នកជិះក្ដារស្គីលើទឹកនៅក្នុងតំបន់បានឃើញហេតុការណ៍មិនប្រក្រតីនេះមុនគេ នៅឆ្នេរ Khalaktyr បន្ទាប់មកមនុស្សប្រហែល២០នាក់ នៅក្នុងជំរំអ្នកជិះក្ដារស្គីលើទឹក ទទួលរងការលាករេទីននៃភ្នែក និងមានរោគសញ្ញាស្រដៀងនឹងការពុលអាហារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមខែកញ្ញា ទឹកបានផ្លាស់ប្ដូរពណ៌ ទៅជាពណ៌ប្រផេះលឿង ដែលមានពពុះក្រាស់លើផ្ទៃ ហើយមានក្លិនស្អុយខ្លាំង ពេលខ្យល់ជះមក។ ពីរបីថ្ងៃក្រោយមក សត្វមឹក ឆ្មាសមុទ្រ និងសត្វផ្សេងៗទៀត បានចាប់ផ្ដើមស្លាប់គរលើគ្នា នៅលើឆ្នេរសមុទ្រ។ ដំបូងឡើយ អាជ្ញាធរមូលដ្ឋានបានច្រានចោលរបាយការណ៍នេះ ប៉ុន្តែចំពេលមានសម្ពាធកាន់តែខ្លាំង គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី កាលពីថ្ងៃពុធ បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយ ចំពោះការរំលោភបំពានដែលសង្ស័យនៅក្នុងការប្រើប្រាស់សារធាតុគ្រោះថ្នាក់ដល់បរិស្ថាន កាកសំណល់និងការបំពុលសមុទ្រ។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេជឿជាក់ថា តំបន់ដែលមានជាតិកខ្វក់គឺមានទំហំធំជាងផ្នែកដែលពួកគេបានត្រួតពិនិត្យ ហើយសត្វសមុទ្រដែលនៅសេសសល់កំពុងស្ថិតក្រោមការគំរាមកំហែង ដោយសារតែកង្វះខាតអាហារ ដែលនៅសល់សម្រាប់ពួកវា ដើម្បីរស់។

គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលបណ្ដាលឲ្យមានការបំពុលនេះទេ ការស៊ើបអង្កេតដំបូងបានបង្ហាញថា កម្រិតជាតិហ្វីណុល ដែលជាសារធាតុប្រើជាថ្នាំសម្លាប់មេរោគ មានកម្រិតខ្ពស់ជាងធម្មតា២.៥ដង ហើយកម្រិតប្រេងឥន្ធនៈមានដល់៣.៦ដង។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានធ្វើការប៉ាន់ស្មាន អំពីការលេចធ្លាយនាវាដឹកប្រេង ឬសមយុទ្ធយោធាបានប្រព្រឹត្តខុស តែក្រសួងការពារជាតិបានបដិសេធ៕

រូបភាពពីលើអាកាសបង្ហាញពីការបំពុល នៅតាមឆ្នេរសមុទ្រ
រូបភាពពីលើអាកាសបង្ហាញពីការបំពុល នៅតាមឆ្នេរសមុទ្រ
ជីវិតក្នុងសមុទ្របានស្លាប់និងគរលើគ្នា នៅឆ្នេរសមុទ្រ
ជីវិតក្នុងសមុទ្របានស្លាប់និងគរលើគ្នា នៅឆ្នេរសមុទ្រ
ក្រុមអ្នកជំនាញកំពុងប្រមូលសំណាក ដើម្បីធ្វើការពិសោធ
ក្រុមអ្នកជំនាញកំពុងប្រមូលសំណាក ដើម្បីធ្វើការពិសោធ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T