គ្រាប់ទី៣ Giroud តែតចាក់អន្ទង់អេមណាស់! បារាំងលត់អ៊ុយក្រែន​ ៧-១ ក្នុងជំនួបមិត្តភាពយប់មិញ (មានវីដេអូ)

//s9.kh1.co/05/05b00c9e89b29322f2bde32ec4b6b32edcb706e8.jpg
កីទ្បា

 ០៨-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

២គ្រាប់យប់មិញជួយឲ្យ Giroud ក្លាយជាកីឡាករជម្រើសជាតិបារាំងទី២ដែលរកគ្រាប់បានច្រើនជាងគេ

បរទេស៖​ មុននឹងត្រូវជួបជាមួយក្រុមជម្រើសជាតិព័រទុយកាល់នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League នៅយប់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ ក្រុមជម្រើសជាតិបារាំងបានយកឈ្នះអ៊ុយក្រែនដោយលទ្ធផល​ ៧-១ សម្រាប់ជំនួបមិត្តភាពយប់មិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ជម្រើសជាតិបារាំង
ក្រុមកីឡាកររបស់ជម្រើសជាតិបារាំង

កីឡាករ Olivier Giroud រកបាន២គ្រាប់ម្នាក់ឯងឲ្យបារាំង ចំណែកឯ Eduardo Camavinga, Corentin Tolisso, Kylian Mbappe និង Antoine Griezmann រកបានម្នាក់មួយគ្រាប់ និងមួយទៀតនោះរកបានដោយការតែតចូលទីខ្លួនឯងរបស់កីឡាករអ៊ុយក្រែន។ ចំណែកមួយគ្រាប់របស់អ៊ុយក្រែនវិញរកបានដោយកីឡាករ Viktor Tsygankov ។​

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

ដោយឡែក២គ្រាប់របស់ Giroud យប់មិញនេះបានធ្វើឲ្យរូបគេវ៉ាដាច់អតីតវីរបុរសរបស់បារាំង Michel Platini ក្លាយជាកីឡាករដែលរកគ្រាប់បានច្រើនជាងគេទី២ឲ្យក្រុមជម្រើសជាតិ ពោលគឺរកបាន៤២គ្រាប់ក្នុងការបង្ហាញខ្លួន១០០ប្រកួត។ រីឯកីឡាករដែលរកគ្រាប់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រជម្រើសបារាំងនោះគឺ Thierry Henry ដែលរកបាន៥១គ្រាប់ ក្នុងការបង្ហាញខ្លួន១២៣ប្រកួត៕

កីឡាករ Thierry Henry 
កីឡាករ Thierry Henry 
ការប្រកួតរវាងក្រុមជម្រើសជាតិបារាំងនិងអ៊ុយក្រែន

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T