ណាហ្គា កក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្ដេចតេជោ ក្រោយលើកទ័ពទៅយកឈ្នះ ស្វាយរៀង ដល់បន្ទាយ (មានវីដេអូ)

//s9.kh1.co/d9/d97635db54f6facf94ea12f6c60e44bf25f34f8c.jpg
កីទ្បា

 ០៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ណាហ្គាវើលដ៍ កក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្ដេចតេជោ ក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ទាំងពីរជើងដោយលទ្ធផល ៣ទល់នឹង៤

កម្ពុជា៖ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានអស់ឱកាសក្នុងការបន្តទៅវគ្គបន្ទាប់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) ហើយ ក្រោយបរាជ័យក្រោមថ្វីជើង ក្រុមភ្ញៀវ ណាហ្គាវើដ៍ នៅការប្រកួត ជើងទី២ វគ្គ៨ក្រុមចុងក្រោយ កាលពីម្សិលមិញនេះ ដោយលទ្ធផល២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមណាហ្គាវើលដ៍ (រូបភាព៖ Nagacorp Fc)
ក្រុមណាហ្គាវើលដ៍ (រូបភាព៖ Nagacorp Fc)

នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមណាហ្គា មានឱកាសនាំមុខមុន ក្នុងតង់ទី១ ដល់ទៅ២គ្រាប់ ធ្វើបានតាមរយៈខ្សែបម្រើ សុះ ស៊ូហាណា នៅនាទីទី២១ និង ម្ចាស់អាវលេខ៧ ឃឹម បូរី នៅនាទីទី៤២។ ខណៈការប្រកួតអូសបន្លាយដល់ចុងតង់ទី២ នាទីទី ៨៩ ទើបក្រុមម្ចាស់ផ្ទះស្វាយរៀង មានឱកាសតដៃបាន១គ្រាប់ សម្រេចទីដោយ កីឡាករ ទៀង ទីនី

កីឡាករ ឃឹម បូរី (រូបភាព៖ Nagacorp Fc)
កីឡាករ ឃឹម បូរី (រូបភាព៖ Nagacorp Fc)

យ៉ាងណាមិញ បើមើលទៅលើស្ថិតិនៃការប្រកួត ឃើញថា ស្វាយរៀង ព្យាយាមសម្រុកច្រើនតែមិនសូវមានសំណាង ពោលពួកគេស៊ុតបានដល់ទៅ១៤ជើងឯណោះ ចំគោលដៅ៤ដង ចំណែកឯក្រុម ណាហ្គា ស៊ុតបានតែ៣ជើង និង ចំគោលដៅ៣ដង។

សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)
សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)

គួរម្លឹកដែរថា​ កាលពីជើងទី១ ក្រុមទាំងពីប្រកួត ស្មើគ្នា ២ទល់នឹង ២ ដូច្នេះបូកសរុប ទាំងការប្រកួតជើងទី២ កាលពីម្សិលមិញ គឺក្រុមណាហ្គាជាអ្នកចាប់ដៃជាមួយក្រុម ភ្នំពេញក្រោន ដែលយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផលសរុបទាំងពីរជើង ២ទល់នឹង៤ នោះ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែក ក្នុងថ្ងៃព្រហស្បតិ៍នេះដែរ នៅមានការប្រកួតចំនួន២គូទៀត ដើម្បីស្វែងរកក្រុមឡើងទៅវគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចតេជោ លើកទី១៤ ឆ្នាំ២០២០ ក្នុងនោះ៖

  • ខេត្តព្រៃវែង ប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានព្រៃវែងវេលាម៉ោង ១៥:៣០នាទីរសៀល
  •   វិសាខា ប្រកួតជាមួយ បឹងកេត នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ១៨:០០នាទីល្ងាច  

សូមទស្សនាវីដេអូសង្ខេប នៃការប្រកួតរវាង ស្វាយរៀង ទល់នឹង ណាហ្គា​ ខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T