សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ជំរុញឱ្យមានការដាក់ទណ្ឌកម្មលើ​តួកគី ជុំវិញការបញ្ជាទិញប្រព័ន្ធខែលការពារ​ពីរុស្ស៊ី

//s9.kh1.co/df/dfc047f6a3f1faff9ecac3c98ef100b82d26dde6.jpg
សង្គម

 ០៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​សមាជិកព្រឹទ្ធសភាអាមេរិកប្រជាធិបតេយ្យ​បានអំពាវនាវនៅថ្ងៃពុធនេះ ឲ្យរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើប្រទេស​តួកគី ជុំវិញការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី ​

វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធម្សិលមិញនេះ ​សមាជិកព្រឹទ្ធសភាអាមេរិកប្រជាធិបតេយ្យ​ បានអំពាវនាវ​ឲ្យរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើប្រទេស​តួកគី ជុំវិញការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី ​ក្រោយមាន​របាយការណ៍ថា ប្រទេសតួកគីប្រហែលជាកំពុងរៀបចំផែនការសាកល្បង​ប្រព័ន្ធការពារនេះ ជាលក្ខណៈទ្រង់ទ្រាយធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក James Lankford និងលោក Chris Van Hollen ដែលមកពីគណបក្សសាធារណរដ្ឋ បានសរសេរលិខិតទៅរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo ដោយបានចោទសួរអំពីរបាយការណ៍នេះ ហើយថែមទាំងនិយាយថា ទីក្រុងវ៉ាស៊ីនតោនទទួលបរាជ័យ ក្នុងការមិនបានចាត់វិធានការ​​ណាមួយ ​ចំពោះសកម្មភាពដ៏គគ្លើនរបស់​រដ្ឋាភិបាលតួកគី ដែល​​ទិញប្រព័ន្ធខែលការពារ S-400 ។

គួរជម្រាបដែរថា ប្រទេសតួកគីបានចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ២.៥ពាន់លានដុល្លារ ដើម្បីទិញ​ប្រព័ន្ធខែលការពារ S-400 ពីរុស្ស៊ីកាលពីឆ្នាំមុន​​ ហើយកត្តានេះបានជំរុញឱ្យសហរដ្ឋអាមេរិកសម្រេចផ្អាកការលក់យន្តហោះចម្បាំង F-35 ឱ្យរដ្ឋាភិបាលតួកគី។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានព្រមានដែរថា ​តួកគីនឹង​ប្រឈមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រសិនបើ​ហ៊ានដាក់ពង្រាយ​ប្រព័ន្ធខែលការពារ S-400 ដែលផលិត​ដោយរុស្ស៊ី។ ប៉ុន្តែរហូតមក​ទល់ពេលនេះ តួកគីនៅមិនទាន់ទទួល​បានការដាក់ទណ្ឌកម្មទាំងនោះនៅឡើយទេ៕

ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T