Neymar ត្រូវចាកចេញពីកន្លែងហ្វឹកហាត់ក្រុមជម្រើសជាតិ Brazil ភ្លាមៗ ដោយសារហេតុផលមួយនេះ

//s9.kh1.co/c5/c5eae106b4b325260544821033a3622845991119.jpeg
កីទ្បា

 ០៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Neymar ត្រូវបង្ខំចិត្តចេញពីកន្លែងហ្វឹកហាត់ភ្លាមៗដោយសារតែមានបញ្ហាឈឺខ្នង

កាលពីថ្ងៃពុធនេះ ក្រុមជម្រើសជាតិ Brazil ត្រូវហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ជំនួបរវាងខ្លួនជាមួយនឹងប្រទេសបូលីវីនាការប្រកួតបើកឆាកជម្រុះក្រុមសម្រាប់ World Cup នេះដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃសុក្រ។ ប៉ុន្តែកីឡាករ Neymar ត្រូវបង្ខំចិត្តចេញពីកន្លែងហ្វឹកហាត់ភ្លាមៗ ដោយសារតែមានបញ្ហាឈឺខ្នង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូពេទ្យរបស់ក្រុម Brazil គឺលោក Rodrigo Lesmar បានប្រាប់អ្នកកាសែតថា បញ្ហាដែលកំពុងកើតមានឡើងលើកីឡាករ Neymar នោះគឺក្រុមគ្រូពេទ្យកំពុងតែព្យាបាលរូបគេហើយ ប៉ុន្តែការប្រកួតខាងមុខនោះគឺលឿនពេលដែលខាងក្រុមគ្រូពេទ្យមិនទាន់អាចបញ្ជាក់បានឡើយថា Neymar អាចនឹងបានលេងដែរឬទេ។

កីឡាករ Neymar
កីឡាករ Neymar

យ៉ាងណាមិញ ក្រុមជម្រើសជាតិ Brazil គឺបានអវត្តមានកីឡាករសំខាន់ៗ ២ រូបផងដែរសម្រាប់ការប្រកួតបើកឆាកជម្រុះក្រុមសម្រាប់ World Cup នេះគឺមានដូចជាអ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Gabriel Jesus ដែលពួកគេកំពុងតែរបួសដូចគ្នា៕

អ្នកចាំទី Alisson
អ្នកចាំទី Alisson
ខ្សែប្រយុទ្ធ Gabriel Jesus
ខ្សែប្រយុទ្ធ Gabriel Jesus
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T