រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់បានរងរបួសក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៤ មេសា នៅតាមផ្លូវជាតិលេខ៦ មុខផ្ទះសំណាក់ហេង មហាសាល ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ បង្កឡើងរវាងរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ មួយគ្រឿងបុកជាមួយរថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ មួយគ្រឿងទៀត ។
អ្នករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ១-ឈ្មោះលី យូ ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅផ្ទះលេខ៨២Eo ផ្លូវលេខ២៧៦ សង្កាត់អូឡាំពិក ជាអ្នកបើកបររថយន្តកាមរីឆ្លាម ២-ឈ្មោះសា លន់ ភេទស្រី អាយុ៧៥ឆ្នាំជាម្តាយ ៣-ឈ្មោះម៉ាន់ ភេទស្រី អាយុ៣០ឆ្នាំ ៤-ឈ្មោះយ៉ុង ឆេងហុង ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមានលំនៅខេត្តក្រចេះ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរី ពណ៌ត្រីឆ្លូញ ជិះគ្នា៣នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តនោះរេចង្កូតទៅបុករថយន្តម៉ាកឡិចស៊ីស ធ្វើដំណើរបញ្ច្រាសគ្នាចំទ្វារខាងស្តាំពេញទំហឹងបណ្តាលឱ្យ រថយន្តឡិចស៊ីស ខ្ទាតឡើងចិញ្ចើមផ្លូវទៅបុកម៉ូតូមួយគ្រឿងម៉ាកវីវ៉ាដែល កំពុងឈប់ក្រោមដើមក្រខុប បណ្តាលឱ្យម្ចាស់ម៉ូតូដែលកំពុងអង្គុយលើម៉ូតូដែលដួលបោក ក្បាលរបួសធ្ងន់ ។
ដោយឡែកមនុស្សបួននាក់ដែលជិះក្នុងរថយន្តឡិច ស៊ីសពុំមានរងរបួសទេ ។ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរលើរថយន្តឆ្លាមរងរបួសទាំង៣នាក់ ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]