សិស្សប្រុសម្នាក់បានសម្លាប់ខ្លួន ក្រោយពេលគ្រូបដិសេធមិនយកកិច្ចការផ្ញើទៅយឺត

//s9.kh1.co/d5/d5878cc83adaaf1db9c13dccbca0334cde8c9383.jpg
សង្គម

 ០៧-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីគ្រូបដីសេធមិនទទួលកិច្ចការដែលកូនសិស្សម្នាក់ផ្ញើឲ្យយឹតពេល ដោយការមិនបានពិចារណាច្បាស់លាស់ ធ្វើឲ្យរូបគេសម្រេចចិត្តគិតខ្លីដោយសម្លាប់ខ្លួនបញ្ចប់រឿងតែម្តង។

ហ្វីលីពីន៖ ថ្មីៗនេះ មានសិស្សប្រុសរបស់ហ្វីលីពីនម្នាក់ឈ្មោះថា Sayo Makoy បានសម្លាប់ខ្លួន  ក្រោយពេលដែលគ្រូមិនព្រមទទួលយកកិច្ចការដែលរូបគេបានផ្ញើឲ្យ តាមរយៈអ៊ីនធើណែត ព្រោះតែហួសពេលកំណត់ដែលគ្រូបានចែករួចរាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមបងស្រីជនរងគ្រោះ បានរបៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា មកពីផ្ទះបងប្អូនជីដូនមួយដែលគេកំពុងរស់នៅមាន Wifi ដែលមានល្បឿនយឺតពេកដូច្នេះហើយ ទើបបានជាប្អូនរបស់គេផ្ញើកិច្ចការទៅកាន់គ្រូមិនទាន់ពេលតាមអ៊ីនធើណែត។

ដោយឡែក ហេតុការណ៍គួរឲ្យសែនរន្ធត់និង សោកសង្វេគមួយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សមាជិកគ្រួសាររបស់ក្មេងប្រុសម្នាក់នេះ ជាពិសេសបងស្រីរូបគេ ដែលគ្រាន់តែដឹងពីដំណឹងនេះហើយ ដោយនាងយំតាមផ្លូវមកផ្ទះវិញ ព្រមទាំងបោកទូរសព័្ទនិង  ដុំWifi ចោល ដោយសារការឈឺចាប់ខ្លាំងពេក។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនជាច្រើនក៏បានសំណូមពរដល់លោក គ្រូទាំងអស់សូមមេត្តាខន្តីដល់សិស្សក្មេងៗផង ព្រោះថានៅពេលនេះជារដូវកាលកូវីដ១៩ ដោយគ្រប់ៗគ្នាសុទ្ធតែមានផលវិបាកដូចៗគ្នា ដូច្នេះអ្វីដែលលើកលែងបានក៏លើកលែងខ្លះទៅ៕

សូមចូលមើលរូបភាពខាងក្រោម៖

កូនសិស្សកំពុងស្មុគស្មាញ(រូបតំណាង)
កូនសិស្សកំពុងស្មុគស្មាញ(រូបតំណាង)
កូនសិស្សកំពុងស្មុគស្មាញ(រូបតំណាង)
កូនសិស្សកំពុងស្មុគស្មាញ(រូបតំណាង)
កូនសិស្សកំពុងស្មុគស្មាញ(រូបតំណាង)
កូនសិស្សកំពុងស្មុគស្មាញ(រូបតំណាង)
សិស្សប្រុសSayo Makoy (កាលនៅរស់)
សិស្សប្រុសSayo Makoy (កាលនៅរស់)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T