ប្រកួតនេះហើយ ដែលមានតម្លៃខ្លួនកីឡាករបញ្ជូលគ្នាច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

//s9.kh1.co/68/68fb239ec60af61cee1d27e905def12f52510130.jpg
កីទ្បា

 ០៨-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រកួតនេះហើយ ដែលមានតម្លៃខ្លួនកីឡាករបញ្ជូលគ្នាច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ក្នុងជំនួបដណ្តើមពានរង្វាន់បើករដូវកាលរបស់អង់គ្លេស FA Community Shield រវាងក្លឹប Liverpool ជាមួយនឹងក្លឹប Manchester City  កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ជាជំនួបដែលមានតម្លៃខ្លួនកីឡាករបញ្ជូលគ្នាច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ គឺមានតម្លៃរហូតដល់ទៅប្រមាណ ១.៧៧ពាន់លានផោន (គិតលើតម្លៃខ្លួនកីឡាករដែលបានចូលលេង) ខណៈជំនួបដែលស្ថិតនៅលេខរៀងទី២ គឺរវាងក្លឹប Real Madrid (៧៥១លានផោន) និងក្លឹប Barcelona (៩៧៨លានផោន) ក្នុងសប្តាហ៍ទី២៦ នៃក្របខណ្ឌ La Liga កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ មានតម្លៃប្រមាណ ១.៧៣ពាន់លានផោន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំនួបក្លឹប Liverpool នឹងក្លឹប Manchester City ក្នុងពាន FA Community Shield <br>
ជំនួបក្លឹប Liverpool នឹងក្លឹប Manchester City ក្នុងពាន FA Community Shield

ក្នុងជំនួបគូប្រជែងរួមលីគកំពូលអង់គ្លេសនេះ មានអ្នកចូលរួមទស្សនាក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley Stadium ចំនួន ៧៧,៥៦៥នាក់ បានអូសបន្លាយរហូតដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី (ក្រោយបញ្ចប់លទ្ធផល ១ទល់នឹង១) ដោយក្លឹប Manchester City បានយកឈ្នះក្លឹប Liverpool ក្នុងលទ្ធផលសរុប ៦ ទល់នឹង ៥។

ក្លឹប Manchester City ឈ្នះក្លឹប Liverpool ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ<br>
ក្លឹប Manchester City ឈ្នះក្លឹប Liverpool ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ

នេះជាការប្រកួតមួយដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រដែលក្លឹបទាំង២ បានចម្រាញ់ដាក់ឱ្យកីឡាករកំពូលៗរបស់ខ្លួនចូលលេង និងបំបែកកំណត់ត្រាជាជំនួបដែលកីឡាករមានតម្លៃខ្លួនសរុបច្រើនជាងគេបំផុតក្នុងពិភពលោក ខណៈកីឡាករក្លឹប Liverpool មានតម្លៃខ្លួនកីឡាករសរុប ៨៩៥លានផោន ចំណែកក្លឹប Manchester City មានតម្លៃខ្លួនកីឡាករសរុប ៨៧២.៥លានផោន

កីឡាករក្រុមទាំង២ ដែលចូលលេងក្នុងជំនួប
ក្លឹប Liverpool និងក្លឹប Manchester City
កីឡាករក្រុមទាំង២ ដែលចូលលេងក្នុងជំនួប ក្លឹប Liverpool និងក្លឹប Manchester City

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T